ថ្ងៃទី​ 29 ខែឧសភា ឆ្នាំ2014, ម៉ោង 10:59 AM ដោយ ៖ សេរី មករា

ភ្នំពេញ៖ ខណៈ​ដែល​មាន​ការ​ជំទាស់​ពី​បណ្តា​បញ្ញ​វន្ត​កម្ពុជា មិន​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​រដ្ឋាភិបាល​អូស្រ្តាលី បញ្ជូន​មក​នោះ លោក ​ឧប​​នាយក​​រដ្ឋ​មន្រ្តី ហោ ណាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរ​ទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិ​បាល​កំពុង​តែ​​ធ្វើ​ការ​ពិចារណា និង​ស្រាវ​ជ្រាវ លើក​​ករណី​នេះ​ហើយ ។
ថ្លែងបន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្រ្តី និងលោក យូជី គូម៉ាម៉ារូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាលើ​លិខិត​ប្តូរសារ និងកំណត់ត្រាពិភាក្សា ស្តីពីការផ្តល់ជំនួយ ឥតសំណងដែលមានទឹកប្រាក់ ២៩៥លានយ៉េននៅព្រឹកថ្ងៃទី២៨ ខែឧសភា កាលពីវេលា​ម៉ោង​៩ព្រឹក នាទីស្តីការក្រសួងការបទេស លោក ហោ ណាំហុង បានឱ្យដឹងថា កម្ពុជានៅមិនទាន់ បានសម្រចចិត្តទទួលយកជនភៀសខ្លួន របស់​អូស្ត្រាលី ចេញពីកោះNAURU នោះទេ ដោយកំពុងតែបង្កើតគណៈ កម្ម​ការចំរុះ ពិចារណានូវ សំណើនេះ ហើយមួយវិញទៀត ចំនួនដែល​កម្ពុជា​នឹងទទួលនោះ ក៏មិនទាន់ដឹងថាប៉ុន្មាននាក់នោះដែរ ។
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះសហព័ន្ធ និស្សិតបញ្ញវន្តកម្ពុជា បានស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឲ្យទទួលយកជនភៀសខ្លួន ពី​ប្រទេសអូស្ត្រាលីដោយមូលហេតុថា ប្រទេសកម្ពុជាគឺជាប្រទេសក្រីក្រ ហើយពុំមានលទ្ធភាព ទទួលពួកគេ នោះឡើយ ហើយថា ការទទួលយកជនភៀសខ្លួន​ពី​ប្រទេសអូស្ត្រាលី មកប្រទេសកម្ពុជានោះ នឹងមិនទទួលបានផលចំណេញអ្វី ក្រៅតែពីអំពើពុករលួយ និង​អសន្តិសុខនោះ ។ តែយ៉ាងណាក្តី រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់សម្រេចជាស្ថាពរថា នឹងទទួលយកជនទាំងនោះនៅឡើយទេ ។
សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជារបស់អ្នកស្រី Julie Bishopរដ្ឋមន្រ្តីក្រសួងការបរទេស អូស្រ្តាលីអ្នកស្រី បាន​ស្នើ​ឲ្យកម្ពុជា ទទួលយកជនភៀសខ្លួនពីកោះ NAURU ប្រទេស អូស្ត្រាលីបន្ទាប់ពីអង្គការផ្នែកសិទ្ធិមនុស្សជាច្រើន បានរិះគន់ដល់ រដ្ឋាភិបាលអូស្ត្រាលីថា រំលោភ​សិទ្ធិ​មនុស្ស​ខ្លាំង​ចំពោះជនភៀសខ្លួន ទាំងនោះ ដោយរដ្ឋាភិបាលអូស្ត្រាលី បានយកជនភៀសខ្លួនទាំងនោះ ទៅទុក​ចោលលើកោះ NAURU ដែលមានចំងាយ​ឆ្ងាយ​ពី​ទីក្រុង ៕



  • Written by 
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោកសម រង្ស៊ី
ប្រធាន ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​បាន​ផ្ញើលិខិត​មួយ​ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បី​សុំអោយ​ព្រះអង្គ ព្រះរាជទាន​លើក​លែង​ទោស​ដល់​រូបលោក។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ​បាន​បញ្ជាក់ថា លោក​សម រង្ស៊ី​ពិតជា​បាន​សរសេរ​លិខិត​ស្នើសុំ​ព្រះរាជ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ មែន។ ព្រះរាជទាន​លើកលែងទោស ដែល​លោក​សម រង្ស៊ី​អះអាងថា វា​នឹង​អនុញ្ញាតអោយ​លោក​មានឱកាស​វិល​ចូល​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ។ ក៏ប៉ុន្តែ​រហូត​មកដល់​ពេលនេះ លោក​នៅ​មិនទាន់​បានទទួល​លិខិត​ព្រះរាជទាន​លើកលែងទោស​នោះ​នៅឡើយ​ទេ។
លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ មិនទាន់​ទទួល​បានការលើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​កម្ពុជា​នៅឡើយ​ទេ​  រហូតមកដល់​ថ្ងៃ​អង្គារ ទី៩ កក្កដា​នេះ។ 
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រាប់វិទ្យុ​បា​រាំង​RFIថា បន្ទាប់ពី​មាន​លិខិត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី រួចមក គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ទទួលបាន​ការឆ្លើយតប​យ៉ាង​ណាមួយ​ ស្តីពី​ការ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី​នៅឡើយ​ទេ ពី​ព្រះបរមរាជវាំង។

គួររំលឹកថា នៅក្នុង​លិខិត​សរសេរ នៅ​ថ្ងៃទី១៣មិថុនា ​ពី​ប្រទេស​បារាំង លោក​សម រង្ស៊ី បាន​សរសេរ​ទូលថ្វាយ​ព្រះមហាក្សត្រ អំពី​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី។ លោក​សម រង្ស៊ី​សរសេរ​យ៉ាង​ដូច្នេះ​ថា «នៅ​ថ្ងៃទី១០ និង​ទី១១មិថុនា នៅ​ខេត្តពោធិ៍សាត់ និង​កំពង់ឆ្នាំង សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទាក់ទង​នឹង​ការវិលត្រឡប់​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ​ របស់​ទូលបង្គំ។ ទូលបង្គំ​យល់ឃើញថា កាយវិការ និង​ប្រសាសន៍​របស់​សម្តេច​ហ៊ុន សែន​ ជា​សញ្ញា​បង្ហាញ​អំពី​ឆន្ទៈ​នៃ​ការសម្របសម្រួល និង​ការដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ការបង្រួបបង្រួម​ជាតិ ដោយ​ការ​ផ្តល់ឱកាស​អោយ​ទូលព្រះបង្គំ ប្រធាន​គណបក្សជំទាស់​ធំជាងគេ​ ក្នុង​ប្រទេស​កម្ពុជា បាន​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ ដោយ​ស្មើភាព​គ្នា​ក្នុងការ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​​ នៅ​ ថ្ងៃទី២៨កក្កដា​ខាងមុខនេះ»។

ទាក់ទិន​នឹង​ការវិលត្រឡប់​ចូលមក​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី​នេះ  លោក យឹម​សុវណ្ណ
បាន​អះអាង លោក សម រង្ស៊ី និង​មាន​វត្ត​មាននៅ​កម្ពុ​ជា មុន​ថ្ងៃ​បោះឆ្នោត ២៨ កក្កដា​នេះ។

តែ​ទោះជា​យ៉ាងណា លោក សម ប្រជាមាណិត អ្នកនាំ​ពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា រហូតមកដល់​ថ្ងៃ​អង្គារ​នេះដែរ ក្រសួងយុត្តិធម៌ មិនដែល​ទាំង​ឃើញ​លិខិត​សុំ​ការលើកលែង​ទោស​របស់​លោក សម រង្ស៊ី​ផង៕​ ប្រភព ៖ RFI


ថ្ងៃទី​ 11 ខែឧសភា ឆ្នាំ2013, ម៉ោង 01:58 PM


ទិដ្ឋភាពមណ្ឌលបោះឆ្នោតសាលារៀនភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១២
លោក ទេព នីថា មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បានឱ្យ​ដឹង​ថា ​នឹង​ប្ដូរ​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​៧ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ អាណត្តិ​ទី​៥ ដែល​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។
ការផ្លាស់ប្តូរ ធ្វើឡើង តាមរយៈសេចក្ដី​ជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី៩ ខែឧសភា ដែលគោលបំណង​សំខាន់​នៃ​ការប្ដូរទីតាំងនេះ  គឺដើម្បី​សម្រួល​ដល់​អ្នក​​ទៅ​​បោះឆ្នោត នៅ​ទីតាំង ដែល​​​នៅ​ឆ្ងាយ​ពី​ផ្ទះ​។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និយាយ​ថា មន្ត្រី គ.ជ.ប នៅ​តាមមូលដ្ឋាន នឹងជូនដំណឹង​ដោយ​ផ្ទាល់​ទៅដល់អ្នកបោះឆ្នោត ស្តីពី ទី​តាំង​​ការិយាល័យ​ដែល​​ត្រូវផ្លាស់​ប្ដូរ។
ទីតាំងដែលត្រូវផ្លាស់ប្ដូរទាំងនោះ រួមមាន ១. នៅរាជធានីភ្នំពេញ ការិយាល័យលេខ១៤៤៧ ក្នុងវិទ្យាល័យព្រែកឯង នឹងត្រូវប្ដូរទៅសាលាបឋមសិក្សាព្រែកឯង វិញ។ ២. ខេត្ត​បាត់ដំបង ការិយាល័យលេខ១៣៩៧ នៅសាលារៀនភូមិសំរោងជ័យ នឹងត្រូវប្ដូរទៅអនុវិទ្យាល័យសាមគ្គី ផ្ទុយមកវិញ ការិយាល័យចាស់នៅអនុវិទ្យាល័យសាមគ្គី និងប្ដូរ​ត្រឡប់​ទៅសាលារៀនភូមិសំរោងជ័យ វិញ។ ៣.ខេត្តព្រះវិហារ ការិយាល័យលេខ០២២៥ នៅក្នុងភូមិរបុញ នឹងត្រូវប្ដូរទៅសាលារៀនសែនរុងរឿង៤ និង៤. នៅខេត្តសៀមរាប ទីតាំងចំនួន៣ នឹងត្រូវផ្លាស់ប្ដូរ គឺការិយាល័យលេខ០៧៧៦ នៅសាលាសំណាក់ក្រៀលពង ត្រូវប្ដូរទៅសាលាបឋមសិក្សាក្រៀលពង, ការិយាល័យលេខ១១៤០ នៅភូមិ​អូររំចេក និងការិយាល័យលេខ១១៤១ នៅសាលារៀនព្រៃខ្នុរ នឹងប្ដូរទៅសាលារៀនអូររំចេក៕


ថ្ងៃទី​ 06 ខែកក្កដា ឆ្នាំ2013, ម៉ោង 09:58 PM ដោយ ៖ នុត

ភ្នំពេញ៖ លោក​​ សម​ រង្ស៊ី​ ​បាន​ប្រកាស​​​ផ្ទាល់​មាត់​​ពី​​ទី​ក្រុង​​ប៉ារីស​​ថា​​ លោក​​នឹង​​វិល​​ត្រឡប់​មក​​កម្ពុជា​​វិញ​ ​មុន​ពេល​​បោះ​ឆ្នោតខាងមុខ ។ ​ការ​ប្រកាស​​របស់​​​​មេ​បក្ស​​ប្រឆាំង​ ​បាន​​នាំ​ឲ្យ​មា​ន​ការ​ចាប់​អារម្មណ៍​ ថា​​តើ​មេ​បក្ស​​ប្រឆាំង​​រូប​នេះ​​ ពិត​ជា​​បញ្ចប់​ការ​ភ័យ​ខ្លាច​ ​ដែល​​ធ្លាប់​មាន​​ឬ​​យ៉ាង​ណា ​ខណៈ​រូប​គាត់​​ប្រឈម​មុខ​​នឹង​​ការ​ចាប់​​ដាក់​​ព​ន្ធ​​នា​គារ ​​ដោយ​សារ​តែ​​គាត់​​មាន​ទោស​​ ។​ ​
នៅ​ក្នុង​​វីដេ​អូ​​ខ្លី​​មួយ​​ ​ដែល​​ដាក់​​នៅ​ក្នុង​​ Facebook​ ​របស់​គាត់ ​លោក​​សម រង្ស៊ី​បាន​និយាយថា “​ខ្ញុំ សម រង្ស៊ី ជា​តំណាងរាស្ត្រ ជាប់ឆ្នោត និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​កិត្តិយស និង​ក្តី​សោមនស្ស ជំរាបជូន​បងប្អូន​ជនរួម​ជាតិជាទីគោរព និង​ជាទី​នឹករលឹកថា ខ្ញុំ​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ហើយ​នឹង​មកដល់​លើ​ទឹកដី​មាតុភូមិ មុន​ថ្ងៃ​បោះ​ឆ្នោត ដែល​ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ​ ។​
ខ្សែ​វីដេអូ​នោះ បង្ហាញថា មេបក្ស​ប្រឆាំង​រូបនេះ ​បាន​បំបែកភាពភ័យខ្លាច​របស់ខ្លួន ដែល​ធ្លាប់​មាន​ជា​ទម្លាប់ ដើម្បី​ចូល​ប្រទេស​វិញ ដោយ​និយាយថា លោក​សុខចិត្ត​បូជាជីវិត​ ។​​ ប៉ុន្តែលោកសម រង្ស៊ី ​បាន​ខកខាន​នៅក្នុង​ការបញ្ជាក់​អោយ​ច្បាស់លាស់​អំពី​កាលបរិច្ឆេទ​ពិត​ប្រាកដ ​​នៃ​ការវិលត្រឡប់​នោះ​ ។​ ​
លោក សម រង្ស៊ី កន្លងមក​បានគេច​ចេញ​ពី​ប្រទេស​កម្ពុជា ដោយសារតែ​ខ្លាចត្រូវ​ប៉ូលិស​ចាប់​ខ្លួន ដាក់់ពន្ធនាគារ ដោយសារតែ​តុលាការ បាន​កាត់ទោស​លោក អោយ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​សរុបជាង ១២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណីដក​បង្គោល​តម្រុយព្រំដែន កម្ពុជា​-​វៀតណាម ក្លែងបន្លំ​ឯកសារ និងផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​​ ។​
លោក ខៀវ សុភ័គ មន្រ្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ចំពោះលោកសម រង្ស៊ី​ចង់ចេញឬចូលក្នុងប្រទេសកម្ពុជា​ គ្មាននរណាហាមឃាតគាត់ទេ ។​ តែ​លោក​មិនបានថ្លែងជុំវិញវិធានការច្បាប់ណាមួយ ចំពោះលោកសម រង្ស៊ីនោះទេ នៅពេលដែលសួរថា​រាជរដ្ឋាភិបាលនឹងចាត់វិធានបែបណាទៅលើលោក សម រង្ស៊ី​ប្រសិនបើ​គាត់​ត្រឡប់ចូលមកកម្ពុជាវិញ​ តាមការអះអាងរបស់គាត់ដែលបាននិយាយថា​ គាត់គ្រោងនឹងមកចូលរួមបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ។
ស្របពេលជាមួយគ្នានេះដែរ មានព័ត៌មានលេចឮថា លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោមត្ត សីហមុនី បាន​ចេញ​ព្រះរាជសារលើកលែងទោសដល់លោកសម រង្ស៊ី កាលពីពេលថ្មីនេះ។ ប៉ុន្តែលោកខៀវ សុភ័គ ​បានលើកឡើងថា បានឮដែរ​ អាចជាពាក្យ​ចចាមអារ៉ាម ​ឬក៏ពិតយ៉ាងណា​នោះ លោកបានឲ្យអ្នកកាសែតសួរ ទៅព្រះបរមរាជវាំងទើបដឹង ។
លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា​ កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារចំនួន១១ឆ្នាំ ពីបទបំផ្លាំងទ្រព្យសម្បត្តិសាធារណៈ ​(ករណីបំផ្លាញតម្រុយបង្គោលព្រំដែន)​និងផ្សព្វផ្សាយ​ព័ត៌មានមិនពិត​ ៕



  • Written by 
ស្ថានភាព​នយោបាយ​ប្រែប្រួល​ខ្លាំង ខណៈលោក សម រង្ស៊ី ប្រកាស​តាម​វីដេអូ​អំពី​ការវិលត្រឡប់
ភ្នំពេញ: ​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បានប្រកាស​ផ្ទាល់មាត់​ពី​ទីក្រុង​ប៉ារីស​ថា​ លោក​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​ មុនពេល​បោះឆ្នោត ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​និយាយថា​ ប្រទេស​កម្ពុជា ​គឺជា​ប្រទេស​មានច្បាប់​។
ការប្រកាស​របស់​មេបក្ស​ប្រឆាំង ​បាន​នាំអោយ​ស្ថានភាព​នយោបាយ​ប្រែប្រួល​ខ្លាំង​ ថា​តើមេបក្ស​ប្រឆាំង​រូបនេះ​ ពិតជា​បញ្ចប់ការភ័យខ្លាច ​ដែល​ធ្លាប់មាន​ឬ​យ៉ាងណា ខណៈរូបគាត់​ប្រឈមមុខ​នឹង​ការចាប់​ដាក់​ព​ន្ធ​នាគារ​ដោយសារតែ​គាត់​មានទោស​។​
នៅក្នុង​វីដេអូ​ខ្លី​មួយ ​ដែល​ដាក់​នៅក្នុង​ Facebook ​របស់គាត់ លោក​សមរង្ស៊ី​បាន​និយាយថា “​ខ្ញុំ សម រង្ស៊ី ជា​តំណាងរាស្ត្រ ជាប់ឆ្នោត និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​កិត្តិយស និង​ក្តី​សោមនស្ស ជំរាបជូន​បងប្អូន​ជនរួមជាតិ ជាទីគោរព និង​ជាទី​នឹករលឹក ថា ខ្ញុំ​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ហើយនឹង​មកដល់​លើ​ទឹកដី​មាតុភូមិ មុន​ថ្ងៃ​បោះ​ឆ្នោត ដែល​ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ​”​។​

​តាម​មរយៈ​ខ្សែ​វីដេអូ​នោះ មេបក្ស​ប្រឆាំង​រូបនេះ ​បាន​បំបែកភាពភ័យខ្លាច​របស់ខ្លួន ដែល​ធ្លាប់​មាន​ជា​ទម្លាប់ ដើម្បី​ចូល​ប្រទេស​វិញ ដោយ​និយាយថា លោក​សុខចិត្ត​បូជាជីវិត​។​​ប៉ុន្តែលោកសមរង្ស៊ី ​បាន​ខកខាន​នៅក្នុង​ការបញ្ជាក់​អោយ​ច្បាស់លាស់​អំពី​កាលបរិច្ឆេទ​ពិត​ប្រាកដ ​​នៃ​ការវិលត្រឡប់​នោះ​។​

​លោក សម រង្ស៊ី កន្លងមក​ បានគេច​ចេញ​ពី​ប្រទេស​កម្ពុជា ដោយសារតែ​ខ្លាចត្រូវ​ប៉ូលិស​ចាប់​ខ្លួន ដាក់់ពន្ធនាគារ ដោយសារតែ​តុលាការ បាន​កាត់ទោស​លោក អោយ​ជាប់ពន្ធនាគារ​រយ​:​ពេល​ជា​សរុប ​១២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការដក​បង្គោល​តម្រុយព្រំដែន កម្ពុជា​-​វៀតណាម ក្លែងបន្លំ​ឯកសារ និង ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​កន្លងមក លោកតែងតែ​មិន​ហ៊ាន​នៅក្នុង​ប្រទេស​ឡើយ នៅពេលដែល​លោកប្រឈមមុខ​នឹង​ការដាក់​ព​ន្ធ​នាគារ​តាមផ្លូវ​ច្បាប់​។​

​តើ​លោក សម រង្ស៊ី​នឹងត្រូវ​ចាប់​ដាក់​ព​ន្ធនាគារ ​ឬ​យ៉ាងណា​?

​ លោក ខៀវ​ សុភ័គ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​និយាយ​យ៉ាង​ប្រយ័ត្ន​ប្រ​យែង នៅពេលដែល​លោក​ ត្រូវបាន​ចោទសួរ​ថា​តើ​មេបក្ស​ប្រឆាំង​រូបនេះ ​ត្រូវ​ចាប់ខ្លួន បើសិនជា​គាត់​​មាន​សេចក្តីក្លាហាន ហ៊ាន ចូល​ប្រទេស​ប្រទេស​កម្ពុជា​វិញ ​ឬ​យ៉ាងណា​? លោក បាន​និយាយថា កាលដែល​លោក សម រង្ស៊ី​ បានចេញ​ទៅ ​គឺ​គាត់​ទៅ​ខ្លួន​គាត់​។ ​ដូច្នេះ បើ​គាត់​ត្រឡប់មកវិញ​នោះ​ គឺជា​រឿង​របស់គាត់​។

ប៉ុន្តែ​លោក ខៀវ សុភ័គ ​ព្រមាន​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​មានច្បាប់ ហើយ​គ្មាន​ច្បាប់​​ណាមួយ ត្រូវបាន​លុបចោល​ទេ​៕ ប្រភព ៖ CEN



  • Written by 
កម្លាំង​ប៉ូលិស​ការពារ​សន្តិសុខ​​នៅតាមដង​ផ្លូវ​ពេល​​មាន​ក្បួន​ឃោសនា​បោះឆ្នោត​របស់គណបក្ស​នយោបាយ​។ កម្លាំង​ប៉ូលិស​ការពារ​សន្តិសុខ​​នៅតាមដង​ផ្លូវ​ពេល​​មាន​ក្បួន​ឃោសនា​បោះឆ្នោត​របស់គណបក្ស​នយោបាយ​។



  • Written by 
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។ លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។
តុលាការ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​បី​នាក់ នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ច្បាប់​បោះឆ្នោត និង​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
សកម្មជន​ទាំង​បី​នាក់​នោះ​ត្រូវ​បាន​ សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ សប្ដាហ៍​នេះ។ ប៉ុន្តែ មេ​ដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ប្រតិកម្ម​ថា សកម្មជន​ទាំង​បី​នាក់​នោះ​គ្រាន់​តែ​ធ្វើ​សកម្មភាព​ចែក​អំណោយ​ឲ្យ​ ប្រជាពលរដ្ឋ​ក្រីក្រ​តែ​ប៉ុណ្ណោះ។
មេ​ដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​អះអាង​ ថា សកម្មជន​របស់​ខ្លួន​បី​នាក់ ដែល​ធ្វើ​សកម្មភាព​ចែក​អាវ​យឺត នាឡិកា វិទ្យុ និង​ស៊ីឌី នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ដើម​សប្ដាហ៍​នេះ ពុំ​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា មេ​ដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា បញ្ជាក់​ថា សកម្មជន​របស់​ខ្លួន​ទាំង​បី​នាក់​នោះ​បាន​ធ្វើ​សកម្មភាព​ចែក​អំណោយ​ឲ្យ​ ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​ប៉ុណ្ណោះ ហើយ​សកម្មភាព​នោះ លោក​ចាត់​ទុក​ថា​អំពើ​មនុស្ស​ធម៌។
លោក សួន សេរីរដ្ឋា៖ «សកម្មជន​របស់​ ចលនា​អំណាច​ពលរដ្ឋ គាត់​អត់​មាន​ទោស​អត់​មាន​កំហុស​អី​សោះ ពីព្រោះ​ការ​ចែក​អំណោយ​វា​អត់​មាន​ច្បាប់​ណា​ដាក់​ទោស​អ្នក​ចែក​អំណោយ​ទេ ហើយ​អាវ​យឺត វិទ្យុ​សម្រាប់​ស្ដាប់​ព័ត៌មាន នាឡិកា​សម្រាប់​ពាក់​លំអ​ទាំងអស់​ហ្នឹង វា​មិន​មែន​ជា​គ្រឿង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ ប្រជាពលរដ្ឋ វា​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ទេ វា​ជា​មនុស្ស​ធម៌។ ដូច្នេះ ការ​ចាប់​ឃុំ​ខ្លួន​រហូត​ដល់​កាត់​ទោស​ដល់​តុលាការ ខ្ញុំ​សួរ តើ​ក្នុង​ប្រទេស​ខ្មែរ​មាន​ច្បាប់​សម្រាប់​កាត់​ទោស​អ្នក​ចែក​អំណោយ​ទេ»
ទាក់ទិន​ទៅ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​ សកម្មជន​របស់​ខ្លួន​ទាំង​បី​រូប​នេះ លោក សួន សេរីរដ្ឋា ពុំ​អាច​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ជួយ​ពួក​គេ​ឲ្យ​រួច​ខ្លួន​បែប​ ណា​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ នឹង​មិន​បោះបង់​ចោល​សកម្មភាព​របស់​ខ្លួន​នោះ​ទេ។ ហើយ​លោក​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា គោរព​ច្បាប់ ចៀសវាង​ការ​គោរព​បទ​បញ្ជា។
ឆ្លើយ​តប​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្ដមសេនីយ៍ លោក ខៀវ សុភ័គ ប្រតិកម្ម​ថា សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ពុំ​មាន​គ្នា​ច្រើន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ទេ។ លោក​គូស​បញ្ជាក់​ថា នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង លោក សួន សេរីរដ្ឋា ជា​អ្នក​ចេញ​មុខ​ការពារ​សត្រូវ​ឈ្លាន​ពាន​កម្ពុជា។ ហើយ​ចលនា​នេះ​ពុំ​មែន​ជា​ចលនា​តស៊ូ​តាម​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ តែ​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​កម្ពុជា ជួប​ប្រទះ​នូវ​សង្គ្រាម៖ «បើ​សិន​ជា​គាត់​មាន​បំណង យើង​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត មិន​ខុស​អី​កាល​ពី​ឆ្នាំ​២០០៨...»
មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា បច្ចុប្បន្ន កម្ពុជា ខិតខំ​រក្សា​សន្តិសុខ និង​បរិយាកាស​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឲ្យ​បាន​ល្អ ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ។
កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​ រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​សកម្មជន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​បី​នាក់​នោះ កាល​ពី​ដើម​សប្ដាហ៍​នេះ ហើយ​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ច្បាប់​បោះឆ្នោត និង​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។
សកម្មជន​ទាំង​៣​នាក់​នោះ មាន​ឈ្មោះ សេរី ប៊ុនឡុង ឈ្មោះ សេង សុខម៉េង និង​ឈ្មោះ អ៊ុំ ភិរុណ។ ក្នុង​ការ​ចាប់​ខ្លួន​នោះ សមត្ថកិច្ច​រឹបអូស​បាន​អាវ​យឺត​ជាង ១០០​អាវ (១០៩​អាវ) ដែល​មាន​សរសេរ​អក្សរ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ "ប្រឆាំង​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ដែល​គ្មាន​សេរី និង​យុត្តិធម៌"។ ទន្ទឹម​គ្នា​នោះ ក៏​មាន​ការ​រឹបអូស​បាន​នាឡិកា​ដែល​មាន​ស្លាក​សញ្ញា​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ​ជាង ៣០០​គ្រឿង (៣៤១​គ្រឿង) វិទ្យុ ២៥​គ្រឿង វីស៊ីឌី ៨៨​បន្ទះ និង​កុំព្យូទ័រ​យួរ​ដៃ ២​គ្រឿង​ផង៕ ប្រភព ៖ FRA

ថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នាំ២០១២


ថ្ងៃទី​ 08 ខែតុលា ឆ្នាំ2012, ម៉ោង 08:36 AM ឈ ភ
1


ទោះបីជា​តំណាងរាស្ត្រ​បក្សប្រឆាំង​មិន​ចូលរួម​បោះឆ្នោត ក៏​​មិនមាន​បញ្ហា​អ្វី ប៉ះពាល់​ទៅដល់​ការបោះឆ្នោ​ត​ជ្រើសរើស​ស​មា​​សភា​ព​​​ដឹក​នាំ​ គណៈ​ក​ម្មា​ធិកា​រ​​​ជា​តិ​​​រៀប​​ចំ​​កា​របោះឆ្នោត​ (​​​គ​​.​ជ​​.​ប​) អាណត្តិ​ថ្មី​ទេ​។
​​លោក ជាម យៀប សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និងជាប្រធាន​គណៈកម្មការ​សេដ​ក្ឋិ​ច្ច ហិរញ្ញវត្ថុ ធ​នា​គារ​ និ​ង​​សវ​ន​ក​ម្ម​​​ ​ ត្រូ​វបា​ន​C​E​N​ ​ដ​ក​ស្រ​ង់​ស​ម្តី​ថា​ ​គ​ណៈ​ក​ម្មាការ​អចិន្ត្រៃយ៍​សភា បានសម្រេច​ហើយ រៀបចំ​ប្រជុំ​រដ្ឋសភា​វិសាមញ្ញ នៅ​ថ្ងៃទី​១១ ខែតុលា ទៅតាម​ការស្នើសុំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ធ្វើការ​អនុម័ត​ដោយ​បោះឆ្នោត​សម្ងាត់ ទៅលើ​សមាសភាព គ​.​ជ​.​ប ដែល​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល បានអនុម័ត​រួចរាល់​អស់ហើយ និង​បាន​ផ្ញើមក​រដ្ឋសភា​។​

​លោក ជាម យៀប បាន​បញ្ជាក់ថា “​បើទោះបីជា​គណបក្ស​ទាំងពីរ​មិន​ចូល ទាំង ២៨​នាក់ មិន​ចូល ក៏​អត់​មាន​បញ្ហា​អ្វី​ប៉ះពាល់​ទៅដល់​ការបោះឆ្នោត ជ្រើសរើស​សមាសភាព គ​.​ជ​.​ប ទេ​។ ចំពោះ​សមាសភាព ខ្ញុំ​គ្រាន់តែ​ដឹងថា ឯកឧត្តម អ៊ឹម សួស្តី ដែលជា​ប្រធាន​ចាស់ នៅតែ​ជា​ប្រធាន​ដដែល លោកជំទាវ ស៊ីន បូ​ជុំ ជា​អនុប្រធាន​ចាស់ នៅ​ជា​អនុប្រធាន​ដដែល​”​។​

​ក្រុម​សមាជិកសភា នៃ​បក្សប្រឆាំង​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បានធ្វើ​ការប្រកាស​រួមគ្នា កាលពី​ល្ងាច​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ ថា នឹងធ្វើ​ពហិការ​មិន​ចូលរួម​សម័យ​ប្រជុំ​​រដ្ឋសភា​វិសាមញ្ញ នីតិកាល​ទី​៤ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ខែតុលា ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​៕




ថ្ងៃទី​ 25 ខែសីហា ឆ្នាំ2012, ម៉ោង 02:41 AM ឈ ភ


ភ្នំពេ​ញ​:​ ​​​ នៅ​​​ព្រឹ​ក​​ថ្ងៃ​សៅរ៍ ទី​​២​៥ ខែ​សីហា ​ឆ្នាំ​​២០​១​២ គណបក្ស​​ហ្វ៊ុ​នស៊ិនប៉ិច បាន​​ធ្វើ​​សមាជ​​វិ​សា​មញ្ញ​​​មួ​យ​ ​នៅ​​ទី​ស្នា​ក់​កា​រ​​កណ្តា​ល​គ​ណប​ក្ស​ ​ក្រោម​​​អ​ធិ​ប​តី​ភាព​​​រ​ប​ស់​​លោ​ក​ ​កែ​វ​ ​ពុធ​​​រ​ស្មី​ មគ្គុ​ទ្ទេ​សក៍ គ​ណ​ប​ក្ស​​​ហ្វ៊ុ​ន​ស៊ិ​នប៉ិ​ច​ ​និ​ង​​មាន​​​អ្នក​ចូ​ល​រួ​ម​​​ប្រ​មា​ណ​ ​២​.​០​០០ ​នា​ក់​​​ ​ក្នុង​​​ភូ​​មិ​​​ក្តី​​ចាស់​ ​សង្កា​​ត់​​​បាក់​​​ខែង​ ខ​ណ្ឌ​​ឫ​ស្សី​កែ​វ​
 ​រាជធានី​ភ្នំពេញ​ ។

​តាមកម្មវិធីដែលបានគ្រោងទុក បានឲ្យដឹងថា អង្គសមាជ​វិសាមញ្ញនេះ នឹងពិភាក្សា និង​អនុម័ត កែសម្រួល​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស ព្រមទាំង​ពិភាក្សា និង​អនុម័ត​កែសម្រួល​រចនាសម្ព័ន្ធ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស​ផងដែរ។​

​ ការកែសម្រួល​លក្ខន្តិកៈ រចនាសម្ព័ន្ធ​និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ នោះគឺដើម្បី​បើកផ្លូវ​ឲ្យគណបក្ស​ជាតិ​និយមដែល​ទើប​ប្តូរ​ឈ្មោះ​ពី​គណបក្ស​ នរោត្តម រណឫទ្ធិ មក​រួបរួម​ជាមួយ គណបក្ស​​ហ្វ៊ុនស៊ិនប៉ិចសម្រាប់​ការបោះឆ្នោតជាតិនៅ​ឆ្នាំ​២០១៣​។

​ លោក សៅ រ៉ានី ដែលទើបតែ​ជាប់​ជា​ប្រធានគណបក្ស​ជាតិ​និយម កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ​បានបញ្ជាក់ហើយថាដើម្បី​រក្សា​កៅអី​នៅ​រដ្ឋសភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ លោកមិន​រំលាយគណបក្ស​នរោត្តម រណឫទ្ធិ ចោល​ទេ តែលោកទៅ​ធ្វើ​សកម្មភាព និង​ឈរឈ្មោះក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕​

​​​
ថ្ងៃទី​ 25 ខែសីហា ឆ្នាំ2012, ម៉ោង 03:20 AM ឈ ភ

ភ្នំពេញ: ​ក្រោយពី​មានការកែសម្រួល​បច្ចេកទេសក្នុងការ​បំពេញបែបបទឲ្យបានត្រឹមត្រូវមក លិខិត​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី គឺ​គណបក្សសង្គ្រោះ​ជាតិ​បានដាក់​ជូន​ក្រសួងមហាផ្ទៃ​សាជាថ្មី​ហើយ កាល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២។
 ​ ​ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១២​ លោក ប៉ុល ហំ​ម អនុប្រធាន​គណៈកម្មាធិកា​រ​បណ្ដោះអាសន្ន នៃ​គណបក្ស​សង្គ្រោះ​ជាតិបាន​ប្រាប់CENថា នៅក្នុង​លិខិត​ស្នើសុំ​មុន យើង​បាន​បំពេញបែបបទ​មាន​កន្លែង​ខ្លះមាន​កំហុស ហើយ​យើង​ក៏​ទទួលស្គាល់ថា ពិត​ជាមាន​កំហុស​បច្ចេក​ទេស​មែន ហើយ​មិន​មែនមាន​បញ្ហានយោបាយ​អ្វី​ទេ​។ ដូច្នេះ​យើង​ក៏​សូម​អរគុណ​ដល់​ខាង​ក្រសួងមហាផ្ទៃ​ដែរ ដែល​បាន​ផ្ដល់ដំណឹង​បាន​ទាន់ពេលវេលា ដើម្បី​យើង​បាន​កែប្រែ​នូវ​កំហុស ក្នុង​បែបបទ​ស្នើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​"។​

​លោក ប៉ុល ហំ​ម បាន​បញ្ជាក់ថា ការយឺតយ៉ាវ​ក្នុងការ​ដាក់លិខិត​សាជាថ្មី​នេះ គឺ​ដោយសារតែ​យើង​ត្រូវ​រង់ចាំ​ស្នាម​មេដៃ​របស់លោក សម រង្ស៊ី ពី​ប្រទេស​បារាំង​។ បន្ទាប់ពី​បាន​ស្នាម​មេដៃ​លោក សម រង្ស៊ី​ហើយ យើង​ក៏បាន​ដាក់​លិខិត​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី​នេះទៅ​ក្រសួងមហាផ្ទៃ​ហើយ​ ដែរ ហើយ​ក្រសួង​ក៏បាន​ទទួល​ដែរកាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ម្សិលមិញហើយដែរ​។​

​លោក ប៉ុល ហំ​ម បាន​លើកឡើងថា "យើង​មិនមាន​ការព្រួយបារម្ភ​ថា ក្រសួងមហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​ថ្មី​នោះទេ ព្រោះ​ពុំមាន​ច្បាប់​ណាមួយ​ចែងថា មិន​ឲ្យ​ទណ្ឌិត​ធ្វើជា​ប្រធាន​គណបក្ស​នោះទេ​​។  យើង​មើលមិនឃើញ​ច្បាប់​កន្លែង​ណា រួមទាំង​ឯកឧត្តម ខៀវ សុភ័គ ដែលជា​អគ្គលេខាធិការ​ក្រសួងមហាផ្ទៃ ក៏​លោក​មើលមិនឃើញ​ពី​ច្បាប់​កន្លែង​ណាដែល​មិន​ឲ្យ​លោក សម រង្ស៊ី ធ្វើជា​ប្រធាន​គណបក្ស​បានដែរ​។​  នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ ចេញ​ជា​រូបរាង​ពិតប្រាកដ លោក សម រង្ស៊ី នឹង​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា ធ្វើជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្របតាម​ស្មារតី​សេចក្ដីថ្លែងការណ៍ នៅ​ទីក្រុង​ម៉ានីល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២៕​angorthom


លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តម​រណប្ញទ្ធិ​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ចេញ​លិខិត​មួយ​ច្បាប់​ដោយ​ថ្លែង​អំណរគុណ​សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ ដែល​បាន​ដក​ព្រះកាយ​ឈប់​ធ្វើ​នយោបាយ។
សៅរ៍ 11 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តមរណប្ញទ្ធិ
លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តមរណប្ញទ្ធិ
តាម​លោក សៅ រ៉ានី ការ​ដក​ព្រះកាយ​ឈប់​ធ្វើ​នយោបាយ​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ នា​ពេល​នេះ គឺ​ជា​ការ​បើក​ច្រក​មួយ ដើម្បី​ឲ្យ​មាន​ការ​បង្រួប​បង្រួម​រវាង​គណបក្ស​រាជានិយម​ទាំង​ពីរ គឺ​គណបក្ស​នរោត្តម​រណប្ញទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ខាង​មុខ។
គួរ​កត់​សម្គាល់​ថា បន្ទាប់​ពី​សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ បាន​ចេញ​ព្រះរាជសារ​ប្រកាស​ឈប់​ធ្វើ​នយោបាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​ថ្ងៃ​នេះ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ចំនួន​ពីរ​រូប ក៏​បាន​ប្រកាស​លាឈប់​ពី​ឆាក​នយោបាយ និង​តួនាទី​ក្នុង​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ផង​ដែរ។ តទៅ​មុខ​ទៀត គេ​មិន​ដឹង​ថា តើ​នឹង​មាន​មន្រ្តី​ស្និទ្ធ​នឹង​សម្តេច​ក្រុម​ព្រះ​ប៉ុន្មាន​នាក់​ទៀត​នោះ​ ទេ ដែល​នឹង​អាច​លា​ឈប់​ធ្វើ​នយោបាយ​តាម​សម្តេច​ក្រុម​ព្រះ៕cam news


ទី​បំ​ផុតទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ចុះចាញ់​ក្នុង​សង្គ្រាម​ដណ្តើម​គណបក្ស​ជាមួយ​សហការី​របស់​ព្រះអង្គ​ហើយ។ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បានប្រកាស​ពី​ស្រុក​បារាំង​ថា ព្រះអង្គ​លាឈប់​ពី​ឆាកនយោបាយ​ចាប់ពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ នេះ​តទៅ​ហើយ។ សម្តេចក្រុមព្រះ​បាន​ឲ្យ​ដឹងថា ទ្រង់​នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌​ជាមួយ​ព្រះមហាក្សត្រ​នៅក្នុង​ ព្រះបរមរាជវាំង​វិញ។ ចំណែកឯ​មន្ត្រី​ដែល​មាន​ភក្តីភាព​ជាមួយ​ព្រះអង្គ​ក៏បាន​នាំគ្នា​លា​ឈប់​ពី​ គណបក្ស​នយោបាយ​ដែរ។
ថ្ងៃ សៅរ៍ 11 សីហា 2012
ដោយ ប៉ែន បូណា
RFI
សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ ២០១០ (រូបថតឯកសារ)
សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី ១១ ធ្នូ ២០១០ (រូបថតឯកសារ)
©សុវណ្ណារ៉ា
សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ
(02:28)
ក្នុង​លិខិត​ជូនដំណឹង​មួយច្បាប់​ពី​ប្រទេស​បារាំង ចុះ​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ បានប្រកាសថា ព្រះអង្គ​លាឈប់​​ពី​ឆាកនយោបាយ​ហើយ​ ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ព្រះអង្គ​ក៏​លែង​ទទួលខុសត្រូវ​រាល់​កិច្ចការ និងសេចក្តីសម្រេចផ្សេងៗ របស់​គណបក្សនេះ​តទៅទៀត​ដែរ។

កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ សម្តេចក្រុមព្រះ​បាន​បដិសេធ​យ៉ាង​ដាច់​អ​ហ​ង្កា​រថា​ ទ្រង់​នឹងមិន​ឈប់​ពី​ឆាកនយោបាយ​ឡើយ។ ការបដិសេធ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ បាន​សរសេរ​លិខិត​ស្នើសុំ​ព្រះអង្គ​ឲ្យ​ឈប់សម្រាក​ពី​ឆាកនយោបាយ​ ដើម្បី​បើកឱកាស​ឲ្យ​លោក​បាន​បង្រួបបង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់លោក​ញ៉ឹក ប៊ុនឆៃ។

ប៉ុន្តែ ពេលនេះ​ស្រាប់តែ​ព្រះអង្គ​សម្រេច​ព្រះទ័យ​​លាឈប់​ពី​ឆាកនយោបាយ​ទៅវិញ។ ហេតុផល​ដែល​ព្រះអង្គ​លើក​មក​ពន្យល់​នៅពេលនេះ​ គឺ​ដោយសារតែ​ទ្រង់​យល់ឃើញ​ថា របប​រាជានិយម​នៅ​កម្ពុជា​បច្ចុប្បន្ន កាន់តែ​រឹងមាំ​ក្រោម​ការការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ និង​ដោយ​រដ្ឋាភិបាល ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចក្រុមព្រះ​បាន​បញ្ជាក់ថា ព្រះអង្គ​នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌ និង​សង្គមកិច្ច ជាមួយ​ព្រះមហាក្សត្រ នៅក្នុង​ព្រះបរមរាជ​វាំង​វិញ។

សម្តេចក្រុមព្រះ​ធ្លាប់បាន​លាឈប់​ពី​នយោបាយ​ម្តង​ហើយ កាលពី​ចុងឆ្នាំ២០០៨ ដើម្បី​ទៅ​ទទួល​តួនាទី​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ ព្រះមហាក្សត្រ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះអង្គ​ក៏បាន​វិល​ចូល​ឆាកនយោបាយ​ឡើងវិញ។

ការប្រកាស​លាឈប់​ពី​ឆាកនយោបាយ​របស់​សម្តេច​ក្រុមព្រះ​នៅពេលនេះ បាន​ធ្វើឡើង​ខណៈដែល​គ​ណ​បក្ស​របស់​ទ្រង់​កំពុង​បែកបាក់​យ៉ាងខ្លាំង​ ជុំវិញ​ការបង្រួបបង្រួម​អ្នករាជានិយម។ លោក សៅ រ៉ានី ដែលជា​គូទំនាស់​ជាមួយ​សម្តេចក្រុមព្រះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា លោក​អរគុណ​ចំពោះ​ការសម្រេច​ព្រះទ័យ​របស់​សម្តេចក្រុមព្រះ និង​ចាត់ទុក​ការលាឈប់​នេះ​ថា​បាន​បើកផ្លូវ​ឲ្យ​ការបង្រួបបង្រួម​ អ្នករាជានិយម​កាន់តែ​លឿន​ទៅមុខ។

ប៉ុន្តែ មន្ត្រី​ដែលមាន​ភក្តីភាព​ជាមួយ​សម្តេចក្រុមព្រះ មិនបាន​ទៅ​ចូលរួម​ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម​នេះ​ទេ។ លោក ប៉ែន សង្ហា អ្នកនាំពាក្យ គណបក្ស នរោត្តម រណ​ឫ​ទ្ធិ បាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា រូបលោក​ផ្ទាល់ ក៏ដូចជា​មន្ត្រី​គណបក្ស​នរោត្តម រណ​ឫ​ទ្ធិ ជាច្រើន​ទៀត​ដែរ​កំពុង​ដាក់ពាក្យ​លាឈប់​ពី​គណបក្ស។ លោក ប៉ែន សង្ហា បញ្ជាក់ថា រូបលោក និង​មន្ត្រី​ដែលមាន​ភក្តីភាព​ជាមួយ​សម្តេចក្រុមព្រះ​នឹងមិន​ចូលរួម​ចលនា​ រាជានិយម​ណា​ដែល​គ្មាន​សម្តេចក្រុមព្រះ​នោះឡើយ៕cam news
—————————————-


ភ្នំពេញ: អ្នកនាំពាក្យ​គណបក្ស​នរោត្តមរណឫទ្ធិ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២​នេះ បាន​ឲ្យ​ដឹងថា លោក ឈឹម សៀកឡេង ប្រធានស្តីទី​គណបក្ស​ន​រោ​ត្ត​ម​រណឫទ្ធិ បានរៀបចំ​ដាក់ពាក្យ​ បណ្តឹង ប្តឹង​ទាស់​នឹង​ដីកា​សម្រេច​រក្សា​ការពារ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ តប​តាម​បណ្ដឹង​ស្នើសុំ​រក្សា​ការពារ​តួនាទី​ភារកិច្ច និង​ត្រា​គណបក្ស​ជា​បណ្តោះ អាសន្ន របស់លោក សៅ រ៉ានី អគ្គលេខាធិការ និង​អគ្គលេខាធិការរង និង​សមាជិក​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​គណបក្ស​នរោត្តម​រណឫទ្ធិ​។ ប៉ុន្តែ​បណ្ដឹង​ នេះ នៅ​មិនទាន់​រកបាន​មេធាវី​ដែល​ហ៊ាន​ការពារ​ក្ដី​នៅឡើយ​ទេ​។​
អ្នកនាំពាក្យ​គណបក្ស​នរោត្តមរណឫទ្ធិ លោក ប៉ែន សង្ហា បាន​មានប្រសាសន៍ថា ដោយបាន​ឃើញ​ដីកា​រក្សា​ការពារ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គណបក្ស​នរោត្តមរណឫទ្ធិ ធ្វើការ​ប្តឹង​ទាស់​ទៅ​សាលាដំបូង នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ ឲ្យ​លុបចោល​ដីកា​សម្រេច​រក្សា​ការពារ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក ប៉ែន សង្ហា បាន​បញ្ជាក់ថា “​ដីកា​រក្សា​ការពារ​នេះ មិន​ផ្តល់​យុត្តិធម៌​ដល់​គណបក្ស​នរោត្តមរ​ណ​ឫទ្ធិ ដែល​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ​”​។ លោក​បន្តថា វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ លក្ខន្តិកៈ​គណបក្ស និង​ប៉ះពាល់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច របស់​ព្រះប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ​។​

​លោក ប៉ែន សង្ហា បាន​បន្ថែមថា ចំពោះ​ពាក្យបណ្តឹង​នេះ គណបក្ស​បានធ្វើ​ហើយ​តាំងពី​ល្ងាច​ថ្ងៃទី​២៦ ខែកក្កដា ប៉ុន្តែ​ដោយសារ​តែមាន​បញ្ហាលំបាក ក្នុងការ​ស្វែងរក​មេធា​វី​ដើម្បី​ការពារ ពីព្រោះថា​មេធាវី​ជាច្រើន​មិន​ហ៊ាន​ការពារ​ក្តី​ឲ្យ​ទេ ដោយសារតែ​គាត់​បារម្ភ និង​ខ្លាច​បាត់បង់​អាជីព​។ នេះ​ជា​បរិបទ​នយោបាយ​មួយ​ដែលជា​ការលំបាក ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ យើង​នឹង​ប្រឹងប្រែង​រក​មេធាវី បើ​រក​មិនបាន យើង​នឹងធ្វើ​ការតស៊ូ​ក្តី​ដោយ​មិនមាន​មេធាវី​។​

​ដោយឡែក លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តមរណឫទ្ធិ បាន​មានប្រសាសន៍ថា ចំពោះ​ការប្តឹងតវ៉ា ឬ​មិន​ប្តឹងតវ៉ា ជា​សិទ្ធិ​របស់​គណបក្ស​។ ចំពោះ​ដីកា​សម្រេច​រក្សា​ការពារ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ លោក​បានស្នើ​សុំ​ឲ្យ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​នេះហើយ​។ លិខិតស្នើ​នោះ លោក​បាន​ដាក់ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១២​។​

​សូមជម្រាបថា បណ្ដឹងសុំ​រក្សា​ការពារ​តួនាទី និង​ភារកិច្ច របស់លោក សៅ រ៉ានី ដែល​បានដាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១២ គឺ​បន្ទាប់​មាន​សេចក្ដីសម្រេច របស់​ប្រធាន​គណបក្ស​នរោត្តមរណឫទ្ធិ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១២ បញ្ចប់​តួនាទី​ភារកិច្ច ពី​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​។ ដូច្នេះហើយ ទើប​លោក​មាន​វិធានការ​ឆ្លើយតប​តាមផ្លូវ​ច្បាប់ និង​ដាក់​បណ្ដឹង​មក​តុលាការ បង្កក​នយោបាយ​របស់​គណបក្ស​នរោត្តមរណឫទ្ធិ និង​សុំ​ឲ្យ​តុលា​ការចេញ​ដីកា​រក្សា​ការពារ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ: លីនណា (CEN.COM.KH)

Add comment


Dr Lao Monghay is an independent analyst in Cambodia.វ៉ាស៊ីនតោន៖ អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​ ការតស៊ូ​របស់​អ្នកនយោបាយ​ មិន​ថា​ឡើយ​នៅ​ក្នុង​ ឬ​ក្រៅ​ប្រទេស​ គឺ​អាច​មាន​ជ័យជំនះ​បាន​ដូចគ្នា។ សេរីភាព​ផ្នែក​នយោបាយ​ និង​ពិរុទ្ធភាព

«មាន​ឧទហរណ៍​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ នៅ​ប្រទេស​គេ​ក៏​មាន​ ដូចជា​ជំនាន់​យើង​មាន​កងទ័ព​វៀតណាម​មក​ត្រួតត្រា​ប្រទេស​យើង​ហ្នឹង​ក៏​ឃើញ​ ថា​ដូចជា សម្តេចឪ​ក៏​នៅ​ក្រៅ​ប្រទេស​ដែរ​ ក៍​ដឹកនាំ​ចលនា​ទៅ។​ ហើយ​មុន​ហ្នឹង​ទៀត សម័យ​លន់ ណុល​ ក៍​សម្តេចឪ​គង្ស​នៅ​ក្រៅ​ប្រទេស​ដែរ​បាទ។ ម្ល៉ោះ​ហើយ​គឺ ដឹកនាំ​ចលនា​អី​ក៏​បាន​ជោគជ័យ​ម្យ៉ាង​ទៅ»។​

នេះ​បើ​តាម​ការអះអាង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ ដែល​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​យប់​ថ្ងៃព្រហស្បតិ៍​ទី​២៦ ខែកក្កដា ឆ្នាំ២០១២។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ គឺ​សំដៅ​ទៅ​លើ​ករណី​និរទេស​ខ្លួន​របស់​លោក​ សម រង្ស៉ី​នៅ​ក្រៅ​ប្រទេស​គេច​ពី​ពិរុទ្ធភាព​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​ កម្ពុជា​វៀតណាម​ កាលពី​ឆ្នាំ២០០៩​ក្នុង​ខេត្ត​ស្វាយរៀង។​ ការនិរទេស​ខ្លួន​នេះ​ត្រូវ​គេ​ដឹង​ថា ធ្វើ​ឲ្យ​ សមាជិក​ និង​ពលរដ្ឋ​ជា​ច្រើន​ដែល​គាំទ្រ​គណបក្ស​សម រង្ស៉ី ​ព្រួយបារម្ភ​ពី​ជីវិត​ នយោបាយ​របស់​លោក​ សម រង្ស៉ី​ និង​លទ្ធផល​បោះឆ្នោត​ទៅ​ថ្ងៃ​អនាគត។

លោក​ គល់ បញ្ញា​ នាយក​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​ ខុមហ្រ្វែល​បាន​ថ្លែង​ថា​ការបោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ពឹង​ផ្អែក​លើ​វត្តមាន​ប្រធាន​បក្ស​ចូលរួម​ផ្ទាល់​ក្នុង​សកម្មភាព​នានា​ ទាក់ទង​នឹង​ការបោះឆ្នោត៕ ដោយៈ សុខ ខេមរា (VOA)


ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2012, ម៉ោង 08:55 AM ឈ ភ


ភ្នំពេញ: ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​មានប្រសាសន៍ថា លោក​នឹង​ទៅ​អាមេរិក​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ ហើយបញ្ហា​ពាក់ព័ន្ធ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស គឺជា​បញ្ហា​ធំ ដែល​លោក​ត្រូវ​ជជែក​ជាមួយ​មន្ត្រីជាន់ខ្ពស់​អាមេរិក​។
 ​លោក កឹម សុខា បាន​បញ្ជាក់ថា ការបោះឆ្នោត​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ វា​ទាល់តែ​សកម្មជន ទាល់តែ​អ្នកនយោបាយ ទាល់តែ​គណបក្សនយោបាយ រួមទាំង​ប្រធាន​គណបក្សនយោបាយ​ប្រឆាំង​ចូលរួម និង​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ដោយ​សេរី គ្មាន​ការរារាំង គ្មាន​ការប្រើ​ប្រព័ន្ធតុលាការ ហ្នឹង​បាន​ហៅថា ការបោះឆ្នោត​ដោយ​សេរី បើសិន​ជាមាន​រារាំង វា​អត់​ដោយ​សេរី​ទេ​។ លោក​បាន​ចាត់ទុកថា ករណី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរ​ង្ស៊ី ជា​រឿង​នយោបាយ​សុទ្ធសាធ ដែល​អ្នកណា​ក៏​ដឹង​ដែរ។​

​លោក ទិ​ត សុធា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ក្រុមមន្ត្រី​គណបក្សប្រឆាំង​ទាំងពីរ​នេះ ទៅ​អាមេរិក​នោះទេ ពីព្រោះ​សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​បាន និង​កំពុងតែ​គោរព​យ៉ាង​ត្រឹមត្រូវ ទៅតាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​បាននិងកំពុង​តែ​គោរព​រដ្ឋធម្មនុញ្ញ និង​លើកស្ទួយ​នីតិរដ្ឋ ហើយ​និង​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​ ដូច្នេះ​សកម្មភាព​គណបក្សប្រឆាំង គឺជា​រឿង​ដោយឡែក​មួយ មិនមែន​ស្ថិតនៅ​ក្នុងទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាននិងកំពុង​តែ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះទេ​។​

​ លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​រួម​គ្នា​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ក្នុង​ ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៣​ខាង​មុខក៏ពិតមែន តែរក្សា​ទុក​ចាស់គណបក្ស​សមរង្ស៊ី និង​សិទ្ធិ​មនុស្ស​នៅ​ដដែល ។​ គណបក្ស​ទាំង​ពីរ​ ​បាន​ចាត់​ក្រុម​មន្រ្តី​ជំនាញ​ជជែក​គ្នា​លើ​បញ្ហា​នយោបាយ បញ្ហា​ច្បាប់ ដើម្បី​ឈាន​ទៅ​រក​ការ​ច្របាច់​បញ្ចូល​គ្នា​ បង្កើត​គណបក្ស​ថ្មី​មួយ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ហើយ​ការ​បង្កើត​គណបក្ស​ថ្មី​នេះ នឹង​មិន​រំលាយ​ចោល​គណបក្ស​ចាស់ គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ទេ ​រក្សា​នៅ​ដដែល គឺ​នៅ​តែ​ជា​គណ​បក្ស​សមរង្ស៊ី នៅ​តែ​ជា​គណបក្ស​សិទ្ធិ​មនុស្ស​ដដែល។ យើង​នឹង​នាំ​គ្នា​បង្កើត​បក្ស​ថ្មី​មួយ​ផ្សេង​ពី​បក្ស​ទាំង​ពីរ​ហ្នឹង ដើម្បី​ចូល​រួម​ការ​បោះឆ្នោត។agkor thom

ដោយ វិជ័យ អានន្ទ
2012-07-22
​វិទ្យុ​អាស៊ីសេរី
លោក ម៉ម សូណង់ដូ ត្រូវ​ប្រធាន​ពន្ធនាគារ អនុញ្ញាត​ឲ្យ​ចេញ​ពី​បន្ទប់​ដ៏​តូច​ចង្អៀត​ហើយ នៅ​យប់​ថ្ងៃ​ទី ២១ កក្កដា​នេះ បន្ទាប់​ពី​លោក​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ពី​អ្នក​ទោស​បន្ទប់​រួម​គ្នា។
លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។
លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។
RFA/Chor Pisethvicheyanandh
ស្រប​ពេល​នេះ​ដែរ ភរិយា​របស់​លោក ម៉ម សូណង់ដូ អ្នក​ស្រី ឌិន ផាណារ៉ា សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​សុខភាព​ស្វាមី​របស់​អ្នក​ស្រី ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។ អ្នក​ស្រី​អះអាង​ថា ការ​ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ចង្អៀត អាច​នឹង​ធ្វើ​ឲ្យ​ស្វាមី​អ្នក​ស្រី​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។
អ្នក​ស្រី ឌិន ផាណារ៉ា ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ កក្កដា​ថា ស្វាមី​អ្នកស្រី ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​បញ្ជូន​ចេញ​ពី​បន្ទប់​ឃុំឃាំង​តូច​ចង្អៀត ដែល​ផ្ទុក​ទៅ​ដោយ​អ្នក​ទោស​ចំនួន ១៥ នោះ​ហើយ បន្ទាប់​ពី​លោក ម៉ម សូណង់ដូ បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ពី​អ្នក​ទោស​នៅ​បន្ទប់​ជា​មួយ​គ្នា​នោះ​មក។
អ្នកស្រី​លើក​ឡើង​បន្ត​ថា អ្នក​ស្រី​មិន​ទាន់​ដឹង​ប្រាកដ​ថា ស្វាមី​អ្នក​ស្រី ត្រូវ​គេ​អនុញ្ញាត​ឲ្យ​នៅ​បន្ទប់​ថ្មី​រហូត ឬ​គេ​ឲ្យ​គាត់​ត្រឡប់​មក​បន្ទប់​ចាស់​វិញ ឬ​យ៉ាង​ណា​នោះ​ទេ។ តែ​អ្នក​ស្រី​បញ្ជាក់​ថា ប្រហែល​ជា​គេ​អាច​នឹង​យក​គាត់​ត្រឡប់​ទៅ​បន្ទប់​ចាស់​នោះ​វិញ បន្ទាប់​ពី​គាត់​សះ​ស្បើយ​ពី​ជំងឺ​នោះ។
អ្នក​ស្រី ឌិន ផាណារ៉ា៖ «គេ​យក​ទៅ​ដាក់​នៅ​កន្លែង​គិលានដ្ឋាន កន្លែង​អាំងហ្វែរម៉ារី (infirmary) កន្លែង​ហ្នឹង​ស្រួល​បន្តិច មាន​គ្រែ​គេង​ស្រួល។ លោក​ប្រធាន​ពន្ធនាគារ​ហ្នឹង​យក​គាត់​ទៅ​ឲ្យ​សម្រាន្ត​នៅ​កន្លែង​ អាំងហ្វែរម៉ារី​ហ្នឹង បាន​ស្រួល​ជាង​មុន អត់​នៅ​ឡូកឡំ​អ៊ីចឹង។ ពីព្រោះ​គាត់​ឈឺ​ផ្ដាសាយ​ធំ​រលាក​បំពង់​ក និយាយ​អត់​ចេញ ហើយ​ក្អក​ខ្លាំង ព្រោះ​ឆ្លង​ផ្ដាសាយ​ពី​អ្នក​ផ្សេងៗ ដែល​នៅ​ច្រើន​គ្នា ពីព្រោះ​បន្ទប់​ហ្នឹង​វា​តូច​ក្អក​ចុះ ក្អក​ឡើង​ឆ្លង​ពេញ​ហ្នឹង»។
អ្នកស្រី ឌិន ផាណារ៉ា ធ្លាប់​មាន​ប្រសាសន៍​ថា ស្វាមី​របស់​អ្នកស្រី អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ បើ​សិន​តុលាការ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ស្វាមី​របស់​អ្នក​ស្រី​នៅ​ក្រៅ​ឃុំ តាម​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្ដី​ទេ​នោះ។
អ្នក​ស្រី​អះអាង​បន្ត​ថា អ្នក​ស្រី​បាន​ចូល​ជួប​លោក ម៉ម សូណង់ដូ នៅ​គុក​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី ១៩ កន្លង​ទៅ ហើយ​លោក​បាន​ប្រាប់​អ្នក​ស្រី​ថា បន្ទប់​ឃុំ​ខ្លួន​របស់​លោក​មាន​ទំហំ​តូច​ចង្អៀត ហើយ​ដាក់​អ្នក​ទោស​ដល់ ១៥ នាក់​ក្នុង​បន្ទប់​នោះ។ ដូច្នេះ ដោយសារ​ស្ថានភាព​ចង្អៀត​ណែន និង​បរិស្ថាន​មិន​ល្អ ក្នុង​មួយ​យប់​ស្វាមី​អ្នក​ស្រី​សម្រាន្ត​បាន​ត្រឹម​បី​ម៉ោង​ទេ។
អ្នក​ស្រី​បញ្ជាក់​បន្ថែម​ថា បើ​សិន​ស្វាមី​អ្នក​ស្រី នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ជា​បន្ត​ទៀត អ្នក​ស្រី​ខ្លាច​ថា ស្វាមី​អ្នក​ស្រី​មិន​អាច​ទប់ទល់​ស្ថានភាព​នោះ​បាន​ទេ ព្រោះ​គាត់​មាន​វ័យ​ចំណាស់​គួរ​សម​ដែរ​ហើយ។
ពាក់ព័ន្ធ​ទៅ​នឹង​សុខភាព​លោក ម៉ម សូណង់ដូ នេះ អ្នក​ស្រី ឌិន ផាណារ៉ា ថ្លែង​ថា បន្ទាប់​ពី​មាន​ការ​ឃុំ​ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ ស្វាមី​អ្នក​ស្រី​បាន​ឆ្លង​រោគ​ផ្ដាសាយ​ធំ ហើយ​ឥឡូវ​នេះ គាត់​មិន​អាច​និយាយ​បាន​ទេ ដោយសារ​មេរោគ​ផ្ដាសាយ​នោះ។
អ្នក​ស្រី​ឲ្យ​ដឹង​បន្ត​ថា បច្ចុប្បន្ន​ស្វាមី​អ្នក​ស្រី និង​ផ្សេងៗ ទៀត កំពុង​ឆ្លង​រោគ​ផ្ដាសាយ​ត​គ្នា។ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​នេះ​ដែរ អ្នក​ស្រី​កំពុង​ពឹង​មេធាវី ឲ្យ​ជួយ​សម្រួល​ធ្វើ​យ៉ាង​ណា ស្នើសុំ​តុលាការ​អនុញ្ញាត​ធានា​ខ្លួន​ស្វាមី​អ្នក​ស្រី​ឲ្យ​នៅ​ក្រៅ​ឃុំ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សុក សំអឿន មេធាវី​ការពារ​ក្ដី​លោក ម៉ម សូណង់ដូ អះអាង​ថ្ងៃ​ទី ២០ កក្កដា​ថា លោក​មិន​ទាន់​បាន​ចាត់ចែង​លើ​បញ្ហា​ធានា​ខ្លួន​នេះ​នៅ​ឡើយ​ទេ។ តែ​លោក​បញ្ជាក់​ថា ការ​សុំ​ធានា​ខ្លួន​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន លុះ​ត្រា​ការ​ឃុំ​ខ្លួន​នោះ​រំលង​បាន ១ ខែ បន្ទាប់​ពី​មាន​ការ​ចៅក្រម​ស៊ើបសួរ សម្រេច​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​នោះ​មក។
លោក សុក សំអឿន៖ «មិន​ទាន់​បាន​គិត​គូរ​ទេ កំពុង​តែ​នៅ​ពិភាក្សា​គ្នា​នៅ​ឡើយ ព្រោះ​តាម​ពិត វា​ទាល់​តែ​មួយ​ខែ បាន​យើង​មាន​សិទ្ធិ។ អ៊ីចឹង​ទេ ទាល់​តែ​ឧទ្ធរណ៍»។
លោក ម៉ម សូណង់ដូ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា បន្ទាប់​ពី​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ថា លោក​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​នៅ​ពី​ក្រោយ​ខ្នង ក្រុម លោក ប៊ុន រដ្ឋា ដែល​អាជ្ញាធរ​អះអាង​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ នៅ​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​នៅ​ចាំ​បាន​ថា លោក ម៉ម សូណង់​ដូ ដែល​ជា​ប្រធាន​វិទ្យុ​សម្បុក​ឃុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ធ្លាប់​បាន​អះអាង​មុន​ពេល​ចាប់​ខ្លួន​ថា លោក​​មិន​ខ្លាច​ការ​ចាប់​ខ្លួន​ទេ ព្រោះ​លោក​បញ្ជាក់​ថា លោក​គ្មាន​ហុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ​ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។cam news

ដោយ វិជ័យ អានន្ទ
2012-07-22
​វិទ្យុ​អាស៊ីសេរី
សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កក្កដា ឆ្នាំ​២០១២ ប្រារព្ធ​សមាជ​ខួប​ឆ្នាំ​ទី​៥ នៃ​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៉ី។
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ក្នុង​ពេល​ធ្វើ​សមាជ​បក្ស នៅ​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០១២។
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ក្នុង​ពេល​ធ្វើ​សមាជ​បក្ស នៅ​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០១២។
RFA/Vann Vichar
សមាជ​នេះ​ប្រកាស​អំពី​ការ​រុះរើ​គណៈកម្មការ​ទាំង​បី​របស់​បក្ស​សិទ្ធិ​ មនុស្ស ដោយ​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ថ្មី​វិញ និង​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៉ី។
នៅ​ក្នុង​សមាជ​បក្ស​​​ដែល​ធ្វើ​ឡើង​រយៈ​ពេល ៥​ឆ្នាំ​ម្ដង នៅ​ទីស្នាក់ការ​បក្ស​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ភ្នំពេញ លើក​ទី​ពីរ​នេះ សមាជិក​និង​ថ្នាក់​ដឹក​នាំ​បក្ស បាន​ព្រមព្រៀង​នូវ​ចំណុច​សំខាន់​បី។ ចំណុច​ទី​១ គឺ​ជា​ការ​ប្រកាស​ជ្រើស​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី ៣​រូប ចំណុច​ទី​២ ការ​ប្រកាស​រួម​គ្នា និង​គណបក្ស សម រង្ស៉ី ឈាន​ទៅ​បង្កើត​បក្ស​ថ្មី​មួយ​ទៀត និង​ចំណុច​ទី​៣ ជា​ការ​ប្រកាស​អនុម័ត​រៀបចំ​ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះ​ឆ្នោត។
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​មាន​អាយុ​កាល ៥​ឆ្នាំ​ទទួល​ជោគជ័យ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រជែង​យក​សន្លឹក​ឆ្នោត។ លោក​លើក​ទិស​ដៅ​ថា សុំ​ឲ្យ​សមាជិក​គណបក្ស​ចូល​ជា​កំលាំង​សាមគ្គី ដើម្បី​រួម​ចំណែក​ក្នុង​ការ​ផ្ដួល​រំលំ​បក្ស​កាន់​អំណាច​តាម​រយៈ​ការ​បោះ​ ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។
លោក កឹម សុខា បញ្ជាក់​ថា អ្វី​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​ធ្វើ​នៅ​ពេល​នេះ ជា​ការ​រួម​កំលាំង​ប្រជាធិបតេយ្យ​ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ៖ «ខ្ញុំ ​មាន​មោទនភាព​ណាស់ ដែល​ខ្ញុំ​សម្រេច​តាម​ឆន្ទៈ តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ ជា​ជំហាន​ដំបូង​នៃ​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស។ ខ្ញុំ​បាន​រួម​នឹង​ឯកឧត្ដម សឺន ស៊ូប៊ែរ្តិ៍ និង​ឯកឧត្ដម ប៉ែន សុវណ្ណ។ ចុង​ក្រោយ​យើង​បាន​រួម​គ្នា​នឹង​អ្នក​ស្នេហា​ជាតិ​ម្នាក់​ទៀត គឺ សម រង្ស៉ី»
លោក កឹម សុខា បន្ត​ថា ការ​រួម​គ្នា​នឹង​គណបក្ស សម រង្ស៉ី រយៈពេល ៤​ថ្ងៃ​កន្លង​ទៅ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​មជ្ឈដ្ឋាន​អ្នក​ស្នេហា​ លទ្ធិប្រជាធិតេយ្យ។
អគ្គលេខាធិការ​ចលនា​ប្រជាធិបតេយ្យ និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ការ​រួម​កំលាំង​ប្រជាធិបតេយ្យ​ជា​រឿង​សំខាន់​បំផុត​ដើម្បី​យក​ឈ្នះ​គណបក្ស​ ប្រជាជន​កម្ពុជា។ លោកស្រី​បន្ត​ថា ចលនា​ប្រជាធិបតេយ្យ​បង្កើត​ឡើង​ដោយ​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា​ចូល​រួម​តស៊ូ​ដើម្បី​ទាមទារ​ លទ្ធិប្រជាធិបតេយ្យ។
អ្នកស្រី មូរ សុខហួរ៖ «កំលាំង​អ្នក​ប្រជាធិបតេយ្យ​នឹង​រួម​បង្កើត​គណបក្ស​ថ្មី​មួយ ហើយ​គណបក្ស​នេះ​មាន​មូលដ្ឋាន​ទៅ​ហើយ គឺ​សំឡេង​គាំទ្រ​ជាង ៣០% នៃ​អ្នក​បោះ​ឆ្នោត»
លោកស្រី មូរ សុខហួរ បន្ត​ថា គណបក្ស​ថ្មី​នឹង​បង្ហាញ​រូបរាង​នា​ពេល​ឆាប់ៗ​ខាង​មុខ ដែល​មាន​សមាជិក​មក​ពី​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស និង​មហាជន​អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ។
យ៉ាង​ណា​ក៏ដោយ មន្ត្រី​គណបក្ស​កាន់​អំណាច​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​រួម​គ្នា​របស់​គណបក្ស​ទាំង​ពីរ ព្រោះ​ជា​រឿង​ល្អ​ក្នុង​លទ្ធិប្រជាធិបតេយ្យ។ លោក​អះ​អាង​ថា ទោះ​បី​គណបក្ស​ទាំង​ពីរ​រួម​គ្នា​ក៏​មិន​អាច​យក​ជ័យ​ជម្នះ​លើ​គណបក្ស​ ប្រជាជន​បាន​ឡើយ។
ទោះ​ជា​យ៉ាង​នេះ​ក្តី គណបក្ស​ប្រឆាំង​គិត​ថា ការ​រួម​គ្នា​ជា​កំលាំង​ជា​វិធី​តែ​មួយ​គត់ ដើម្បី​យក​ប្រៀប​លើ​គណបក្ស​កាន់​អំណាច ឈាន​ទៅ​រក​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ។
នៅ​ក្នុង​សមាជ​គណបក្ស​សិទ្ធិ​មនុស្ស សមាជិក​គណបក្ស​ទាំង​អស់​គាំទ្រ​ជា​ថ្មី​ឲ្យ​លោក កឹម សុខា ធ្វើ​ជា​ប្រធាន​គណបក្ស លោក សឺន ស៊ូប៊ែរ្តិ៍ ជា​ប្រធាន​គណៈកម្មការ​នាយក និង​លោក ប៉ែន សុវណ្ណ ជា​ប្រធាន​គណៈកម្មការ​វិន័យ។
កាល​ពី​ឆ្នាំ​២០០៧ គណបក្ស​សិទ្ធិ​មនុស្ស បង្កើត​បក្ស​ដោយ​មាន​មនុស្ស​ជាង ២​សែន​នាក់​គាំទ្រ។ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០០៨ មាន​សំឡេង​គាំទ្រ​ចំនួន​ជាង ៤​សែន​សំឡេង ហើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ បាន​ទទួល​ការ​គាំទ្រ​ជាង ៨០០​អាសនៈ និង ១៨​មេ​ឃុំ។
គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៉ី បាន​ឯកភាព​គ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ហើយ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដោយ​អហិង្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។cam news

ដោយ ប៉ែន បូណា
RFI
គណបក្ស​​សិទ្ធិ​មនុស្ស​​ដែល​​ដឹកនាំ​​ដោយ​​លោក​​ កឹម សុខា ​បាន​​បើក​​អង្គ​សមាជ​​ក្រុម​​ប្រឹក្សា​ជាតិ​​លើក​​ទី​២របស់​ខ្លួន​​នៅ​​ ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ​​ដើម្បី​​ប្រកាស​​ពី​​ការ​រួបរួម​​ជាមួយ​​គណ​បក្ស ​​សម រង្ស៊ី។​ នៅ​​ចំពោះមុខ​​អ្នក​ចូល​រួម​​រាប់​ពាន់​នាក់​​រួម​ទាំង​​តំណាង​​មក​ពី​​ គណបក្ស​​សម រង្ស៊ី​​ផង​​នោះ​ លោក ​​កឹម សុខា ​បាន​ប្រកាស​ថា ​គណបក្ស​ប្រឆាំង​​ទាំង​ពីរ​​នឹង​​រួមគ្នា​​ដើម្បី​​ផ្លាស់​ប្តូរ​​អ្នក​ ដឹកនាំ​​ប្រទេស​​ក្នុង​ការ​​បោះ​ឆ្នោត​​ឆ្នាំ ​២០១៣ ​ខាង​មុខ​នេះ។​ ប៉ុន្តែ​ គណបក្ស​កា​ន់អំ​ណាច​​អះអាង​ថា​មិន​​ព្រួយបារម្ភ​​អំពី​​បញ្ហា​​នេះ​​ទេ។
គណបក្ស​សិទ្ធិ​មនុស្ស​ដឹកនាំ​ដោយ​លោក កឹម សុខា​បើកអង្គសមាជ​ក្រុមប្រឹក្សាជាតិ​លើកទី២​របស់ខ្លួន​នៅថ្ងៃអាទិត្យ​២២កក្កដា២០១២
គណបក្ស​សិទ្ធិ​មនុស្ស​ដឹកនាំ​ដោយ​លោក កឹម សុខា​បើកអង្គសមាជ​ក្រុមប្រឹក្សាជាតិ​លើកទី២​របស់ខ្លួន​នៅថ្ងៃអាទិត្យ​២២កក្កដា២០១២
RFI/Siv Channa
សេចក្តី​រាយការណ៍​របស់ ប៉ែនបូណាពីភ្នំពេញ
(02:35)
បើទោះបីជា​ការ​រួម​បញ្ចូល​គ្នា​នៃ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​កំពុង​ប្រឈម​នឹង ​ឧបសគ្គ​ជា​ច្រើន​ក៏​ដោយ ក៏​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស មិន​ញញើត​នឹង​ប្រកាស​ប្រាប់​សមាជិក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​អំពី​ជោគជ័យ និង​ការ​រំពឹង​ទុក​ដ៏​ធំធេង​របស់​ខ្លួន​នោះ​ដែរ។

ថ្លែង​ក្នុង​អង្គ​សមាជក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២រ​បស់​គណបក្ស​ សិទ្ធិមនុស្ស​នៅ​ថ្ងៃអាទិត្យ​នេះ​នៅ​ឯ​ទីស្នាក់ការ​គណបក្ស​ក្រុងភ្នំពេញ លោក កឹម សុខា បាន​ពិពណ៌នា​អំពី​ជោគជ័យ​ដ៏​ធំធេង​ដែល​គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​ ព្រមព្រៀង​គ្នា​បង្កើត​គណបក្ស​ថ្មី​មួយ​នៅពេល​ខាង​មុខ​នេះ។

នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ប្រមាណ​ជា ២០០០ នាក់ លោក​កឹមសុខា បាន​ប្រកាស​ជា​ឧឡារឹក​ថាគណបក្ស​ប្រឆាំង​ទាំង​ពីរ​នឹង​រួម​គ្នា​ដើម្បី​ ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្ត្រីតាម​រយៈ​ការ​បោះឆ្នោត​នា​ឆ្នាំ​ក្រោយ​នេះ។ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ថ្លែង​ទៀត​ថាការ​រួបរួម​គ្នា​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្តី​ប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា ដែល​ចង់​ឃើញ​ការ​ចាប់​ដៃ​រវាង​គណ​បក្ស​ប្រឆាំង​ទាំង​ពីរ។ បើ​តាម​លោក​កឹម សុខា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សម រង្ស៊ី នៅ​ពេល​នេះ​គឺ​ដើម្បី​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​​ដែល​មាន​បញ្ជី​ឈ្មោះ​រួម​ គ្នា​សម្រាប់​​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ។

គួរ​កត់សម្គាល់​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សម រង្ស៊ី​ជា​ច្រើន​រូប​ក៏​មាន​វត្តមាន​នៅ​ក្នុង​អង្គ​សមាជ​នេះ​ដែរ​ក្នុង​នោះ​ មាន​ដូច​ជា លោក យឹម សុវណ្ណ និង​លោកស្រី​មួរ សុខ​ហួរ ជា​ដើម។ អង្គសមាជ​​នេះ​ក៏​ជា​ឱកាស​ដែល​លោក​កឹម សុខា​បាន​ប្រកាស​ពី​កំណើន​នៃ​ការ​គាំទ្រ​គណបក្ស​របស់​លោក​ដែល​កាលពី​បង្កើត​ ដំបូង​មាន​សំឡេង​គាំទ្រ​តែ​២​សែន​នាក់ ប៉ុន្តែ បច្ចុប្បន្ន សំឡេង​គាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​កើន​ដល់​ជិត​៦​សែន​នាក់។
លោក​សម រង្ស៊ី និង​លោក​កឹម សុខា បាន​ជួប​ប្រជុំ​គ្នា​កាលពី​ដើម​សប្តាហ៍​នេះ​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ ហ្វីលីពីន​ដើម្បី​ចរចា​គ្នា​អំពី​លទ្ធភាព​បង្កើត​គណបក្ស​ប្រឆាំង​ថ្មី​មួយ។ ក្រោយពី​ជំនួប​រយៈ​ពេល​ពីរ​ថ្ងៃ គណបក្ស​ទាំង​ពីរ​ក៏​បាន​ប្រកាស​ពី​កិច្ច​ព្រមព្រៀង​គ្នា​ថា​នឹង​បង្កើត​ គណបក្ស​ថ្មី​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ក៏ប៉ុន្តែ ការ​រួម​គ្នា​ជា​គណបក្ស​តែមួយ​របស់​ក្រុម​ប្រឆាំង​មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​ ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច និង​ដែល​មាន​សំឡេង​ភាគ​ច្រើន​លើស​លប់​នៅ​ក្នុង​រដ្ឋសភា​នោះ​ព្រួយបារម្ភ​ ឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា ការ​បូក​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ​មិន​បាន​ស្មើ​នឹង​មួយ​ ចំណែក​តូច​នៃ​សំឡេង​គាំទ្រ​​គណបក្ស​កាន់​អំណាច​នោះ​ផង​ទេ។ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​រំពឹង​​ទុក​ជា​ស្រេច​ដែរ​ថា​ខ្លួន​នឹង​ទទួល​ ជោគជ័យ​កាន់តែ​ច្រើន​ថែមទៀត​​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​បើ ​ទោះ​បី​ជា​បក្ស​ប្រឆាំង​រួម​គ្នា​ជា​គណបក្ស​តែ​មួយ​ក៏​ដោយ៕cam news

ថ្ងៃទី 18 កក្កដា 2012
ដោយ: អត្តបទពីសាលាក្តីខ្មែរក្រហម
CEN
លោក​សាស្ត្រ​ចារ្យ ដា​វីត ចាន់ល្ល័រ ក្នុងសវនាការរបស់តុលការខ្មែរក្រហម នាថ្ងៃទី១៨កក្កដា ឆ្នាំ២០១២ (រូបថត៖ តុលាការខ្មែរក្រហម)
លោក​សាស្ត្រ​ចារ្យ ដា​វីត ចាន់ល្ល័រ ក្នុងសវនាការរបស់តុលការខ្មែរក្រហម នាថ្ងៃទី១៨កក្កដា ឆ្នាំ២០១២
(រូបថត៖ តុលាការខ្មែរក្រហម)
ភ្នំពេញ: សវនាការ​លើ​សំណុំរឿង ០០២ ប្រឆាំង​នឹង​ជនជាប់ចោទ នួន ជា អៀង សារី និង​ខៀវ សំផន ត្រូវបាន​ចាប់ ផ្តើម​សាជាថ្មី នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ ជាមួយនឹង​ការ​ស្តាប់​សក្ខីកម្ម​របស់​អ្នកជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ នៃ​របប​ខ្មែរក្រហម​។
​លោក​សាស្ត្រាចារ្យ​បណ្ឌិត ដា​វីដ ចាន់ល្ល័រ ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា កោះហៅ ដើម្បី​ផ្តល់​សក្ខីកម្ម នៅក្នុង​ដំណើរ​ការជំនុំជម្រះ​ក្តី​នេះ​។
​ ​
​លោក នេត្រ ភ​ក្ត្រា មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែងថា ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា លោក សាស្ត្រាចារ្យ ដា​វីដ ចាន់ល្ល័រ ត្រូវបាន​ចោទ​សូរ​ដោយ​ចៅក្រម​នៃ​អង្គជំនុំជម្រះ​សាលាដំបូង​ទាក់ទង​នឹង​ការ​ ចងក្រង សៀវភៅ​មួយចំនួន​របស់​លោក​។ លោក​ដា​វីដ ចាន់ល្ល័រ បាន​ស្រាវជ្រាវ និង​សរសេរ​សៀវភៅ​ជា​ច្រើន​ដូចជា​សោ​កនាដ កម្ម​កម្ពុជា បងធំ​ទី​១ ប៉ុល ពត និង​សំឡេង​ចេញ​ពី​មន្ទី​រស​-២១ ជាដើម​។
​លោក​បាន​បន្តថា លោក​សាស្ត្រ​ចារ្យ ដា​វីត ចាន់ល្ល័រ ត្រូវ​បាន​ចោទសួរ​ទាក់ទង​ប្រវត្តិ​នៃ​បក្សកុម្មុយនិស្ត​កម្ពុជា រចនាសម្ព័ន្ធ​រដ្ឋបាល​ខ្មែរក្រហម ទំនាក់ទំនង​ការងារ​ក្នុង​របប​ខ្មែរក្រហម រួម​នឹង​តួនាទី​មួយចំនួន​របស់​ជនជាប់ចោទ ការកំណត់​ខ្មាំង នៅក្នុង​របប​ខ្មែរក្រហម​ជា​ដើម​។ បន្ទាប់​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​សាលាដំបូង គឺជា​វេណ​របស់​សហ​ព្រះរាជអាជ្ញា​ក្នុងការ​ចោទ​សំណួរ​ទៅលើ លោក ដា​វីដ ចាន់ល្ល័រ​។​
​លោក​សាស្ត្រាចារ្យ ដា​វីដ ចាន់ល្ល័រ គឺ​ជា​អ្នកជំនាញ​មួយរូប ក្នុងចំណោម​អ្នកជំនាញ​ជាច្រើន​ទៀត ដែល​ត្រូវបាន​កោះហៅ​មក​ធ្វើ​សក្ខីកម្ម ដោយសារតែ​លោក​បាន​សិក្សា​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ​ពី​របប​ខ្មែរក្រហម​។ សៀវភៅ និង​ឯកសារ​ដែល​សរសេរ​ឡើង​ដោយ​លោក​សាស្ត្រាចារ្យ ដា​វីត ចាន់ល្ល័រ និង​អ្នកជំនាញ​ផ្សេងៗ​ទៀត ត្រូវបាន​បញ្ចូល ទៅ​ក្នុង​សំណុំរឿង ០០២ ដែល​មាន​ជនជាប់ចោទ នួន ជា អៀង សារី និង​ខៀវ សំផន​។ ជនជាប់ចោទ​ទាំង​បី ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​។
​បើ​តាម​លោក នេត្រ ភ​ក្ត្រា ការផ្តល់​សក្ខីកម្ម​របស់​អ្នកជំនាញ នឹង​ផ្តល់​នូវ​ព័ត៌មាន​សំខាន់ៗ​​ជាច្រើន​ទាក់ ទង​នឹង​អ្វី​ដែល​បាន​កើតឡើង​ពិតប្រាកដ នៅក្នុង​របប​ខ្មែរ​ក្រហម បន្ថែម​ពី​អ្វី​ដែល​ភាគី​ពាក់ព័ន្ធ​នានា​បាន​លើកឡើង នៅក្នុង​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ការ​ស្តាប់​សក្ខីកម្ម​ពី​សំណាក់​សាក្សី ដើម​បណ្តឹងរដ្ឋប្បវេណី និង​ការ​ថ្លែង​ផ្តល់​សក្ខីកម្ម​របស់​ជន​ជាប់ចោទ​នា​ពេលកន្លងមក​។
​លោក​បន្តថា លោក​សាស្ត្រាចារ្យ ដា​វីដ ចាន់ល្ល័រ នឹង​ត្រូវ​បន្ត​ចោទសួរ​ពី​សំណាក់​ក្រុម​មេធាវី​ការពារ​ក្តី ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី និង​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត​។
​ដោយឡែក​សម្រាប់​សវនាកា​រ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា សាធារណជន​ខ្មែរ និង​បរទេស​ចំនួន​ជាង ៦០០ នាក់ ធ្វើដំណើរ​មកពី​ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល ព្រមទាំង​និស្សិត​បរទេស​មក​ពី​សហរដ្ឋ អាមេរិក បាន​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​នៅ​សាល​សវនាការ​របស់​សាលាក្តី​ខ្មែរក្រហម​។
​លោក នេត្រ ភ​ក្ត្រា បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្លះ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​វាលពិឃាត​បឹង​ជើងឯក និង​គុក​ទួលស្លែង​បន្ថែមទៀត ក្រោយ​បញ្ចប់​ការ​ទស្សនា​ដំណើរការ​សវនាការ​នៅ​សាលាក្តី​ខ្មែរក្រហម​៕


ដោយ: លីនណា
CEN
ភ្នំពេញ: ​សម្តេចក្រុមព្រះ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ត្រូវបាន​មន្ត្រីជាន់ខ្ពស់ នៅក្នុង​គណបក្ស​ស្នើ​ឲ្យ​សម្រាក​ពី​ឆាកនយោបាយ​មួយរយៈ​សិន ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើការ​សម្របសម្រួល​គ្នា ផ្សះផ្សា​គ្នា​ឡើងវិញ បន្ទាប់ពី​ការបង្រួបបង្រួម​គ្នា ទៅជា​គណបក្ស​តែមួយ​ក្រោម​ដំបូង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ ត្រូវបាន​បរាជ័យ​។
​អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក សៅ រ៉ានី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងនាម​លោក ជា​អគ្គលេខាធិការ​គណបក្ស រួមទាំង​អគ្គលេខាធិការរង​ចំនួន ៦​រូប ផ្សេងទៀត បានធ្វើ​លិខិត​ទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ អំពី​សម្តេចក្រុមព្រះ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ សុំ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្វើជា​ចៅ​មហា ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​ត្រូវបាន​បរាជ័យ​វិញ​។
​លោក សៅ រ៉ានី បាន​បញ្ជាក់ថា “​ខ្ញុំ​ចង់​សុំ​អនុញ្ញាត​ពី​លោក ដើម្បី​ឲ្យ​លោក​យាង​សម្រាក​ពី​នយោបាយ​សិន​ទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ខ្ញុំ ធ្វើការ​សម្របសម្រួល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ឈានទៅរក​ការបង្រួបបង្រួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ឡើងវិញ​។ បន្ទាប់មក កាលណា​យើង​បាន​បង្រួបបង្រួម​គ្នា​ហើយ ឯកភាពគ្នា​ហើយ និង​យាង​លោក មក​ធ្វើជា​ប្រធាន​ទៅ​។ អាហ្នឹង​វាច​ប់ កុំ​ឲ្យ​វា​មាន​ឧបសគ្គ​”​។
​ជាមួយគ្នា​នោះ លោក សៅ រ៉ានី បាន​អះអាងថា ក្នុងនាម​លោក​ផ្ទាល់ លោក​ក៏បាន​ធ្វើលិខិត​ទូលថ្វាយ​សម្តេចក្រុមព្រះ​ដែរ អំពី​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។​
​លោក សៅ រ៉ានី បាន​បន្តថា លោក​ចង់​ឲ្យ​គណបក្ស​ទាំងពីរ ( ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម រណឫទ្ធិ ) បង្រួបបង្រួម​គ្នា មានដំណើរ​ការ ដើរ​ដោយ​រលូន ដើម្បី​ជៀសវាង កុំ​ឲ្យ​កើតមាន​បញ្ហា​បែកបាក់​ផ្ទៃក្នុង​។
​លោក​សៅ​រ៉ានី ក៏បាន​សុំ​ការអនុញ្ញាត​ពី​សម្តេចឪ​សម្តេចម៉ែ ឲ្យ​សម្តេចក្រុមព្រះ យាង​សម្រាក​ពី​នយោបាយ ហើយ​លោក​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ដោយ​លោក ទៅ​បំពេញ​កិច្ចការ​សង្គមកិច្ច ជាមួយ​ព្រះ​ហា​ក្សត្រ​សិន​ទៅ​។
​លោក​សៅ​រ៉ានី បាន​ព្យ​ល់​ថា “​បើសិនជា មិន​ធ្វើ​ចឹ​ង​ទេ វា​អត់​ចេញរួច​។ អត់​មាន​ច្រក​ណា ដែល​អាច​ដំណើរការ​ទៅមុខ​បាន​។ លោក​ធ្វើ​នេះ គឺ​ចង់​សម្របសម្រួល​ទេ ធ្វើ​ម៉េច​ឲ្យ​គណបក្ស​ទាំងពីរ កុំ​មានការ​បែកបាក់​គ្នា ហើយ​សម្របសម្រួល​គ្នា​ទៅ​។ លោក​មើលទៅ​យន្តការ មាន​មួយ អត់​មួយ វា​អត់​ទៅរួច​ទេ​។ លោក​មិន​ចង់​ឲ្យ​គណបក្ស​ទាំងពីរ សាបសូន្យ នៅ​ឆ្នាំ​២០១៣​ទេ​។ បើកាលណា​វា​រួមគ្នា វា​មាន​សំឡេង បើ​បែក​គ្នា វា​អត់​សំឡេង​”​។
​ចំពោះ​លិខិត​របស់លោក សៅ រ៉ានី ទូលថ្វាយ​សម្តេចក្រុមព្រះ និង​សម្តេចឪ សម្តេចម៉ែ នៅ​មិនទាន់មាន​ការឆ្លើយ​យ​តប​មកវិញ​នៅឡើយ​ទេ​។​
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ទាក់ទង​ការស្នើសុំ​ឲ្យ​ព្រះអង្គ សម្រាក​ពី​នយោបាយ​មួយរយៈ​សិន​នោះ​។
​រីឯ​អ្នកនាំពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក​ប៉ែន សង្ហា ក៏​មិនទាន់មាន​ប្រតិកម្ម​បែបណា​នៅឡើយ​ដែរ​៕​cam news

ព្រហស្បតិ៍ 19 កក្តដា 2012


នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​ រដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ស្នើ​សុំ​ឲ្យ​ជួយ​ផ្តល់​ដំណោះ​ស្រាយ​ដល់​បង​ប្អូន​កម្មករ-កម្មការិនី នៃ​រោងចក្រ​តៃណាន ដែល​មិន​មាន​ដំណោះ​ស្រាយ​ជិត​មួយ​ខែ​ហើយ។
លោក រ៉ុង ឈុន ដឹកនាំក្រុមកម្មកររោងចក្រតៃណានធ្វើការតវ៉ាកន្លងមក
លោក រ៉ុង ឈុន ដឹកនាំក្រុមកម្មកររោងចក្រតៃណានធ្វើការតវ៉ាកន្លងមក
លិខិត​របស់​លោក រ៉ុង ឈុន បាន​សរសេរ​ថា នៅ​ថ្ងៃទី​១៣ និង​ទី​១៨ ខែ​កក្កដា ឆ្នាំ២០១២ មាន​ជំនួប​ចរចា​គ្នា​ក្រោម​ការ​សម្រប​សម្រួល​ពី​គណៈកម្មការ​សម្រាប់​ ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​តាម​គ្រប់​មុខ​សញ្ញា។ ប៉ុន្តែ​បងប្អូន​កម្មករ កម្មការិនី មិន​បាន​ទទួល​លទ្ធផល​អ្វី​ឡើយ ចំពោះ​ការ​ទាមទារ​របស់​កម្មករ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ ផ្សេងៗ​តាម​ច្បាប់​ ពេល​ក្រុមហ៊ុន​ប្ដូរ​ឈ្មោះ​ពី​តៃ​យៀន ទៅ តៃ​ណាន ដោយ​គ្មាន​ចេញ​លិខិត​ជូន​ដំណឹង និង​លិខិត​ធានា​អំពី​អត្ថ​ប្រយោជន៍​របស់​កម្មករ​ ដែល​និយោជក​ត្រូវ​ធានា​ខុស​ត្រូវ​ចំពោះ​បង​ប្អូន​កម្មករ កម្មការិនី​តាម​ច្បាប់។
លិខិត​បន្ត​ថា បង​ប្អូន​កម្មករ កម្មការិនី បាន​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​សមរម្យ​សម្រាប់​ពួក​គាត់ (ប្រសើរ​ជាង​៧០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ) ។ ហើយ​បង​ប្អូន​កម្មករ កម្មការិនី​ស្នើ​យ៉ាង​ទទូច​ដល់​លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​ជួយ​ផ្តល់​នូវ​ ដំណោះ​ស្រាយ​ចំពោះ​ករណី​នេះ៕cambodai news


លោក ​ហ៊ុន សែន​ និង​លោក​ស្រី​ យីង​ឡាក់ នៅ​ក្នុងខេត្ត​សៀម​រាប​។ រូបថត ហេង ជី​វ័នភ្នំពេញៈ ក្នុង​ពេល​មាន​ភាព​ចម្រូង​ ចម្រាស ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​បាន​គ្រប​ដណ្តប់ ​ជំនួប​ប្រជុំ​កំពូល​ អាស៊ាន ​កាល​ពី​សប្តាហ៍​មុន ប្រទេស​កម្ពុជា​ បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ អវិជ្ជមាន​យ៉ាង​ហោច​ណាស់ ​បាន​មួយ ចំណែក​ តាម​រយៈ​ការ​ធ្វើ​ការ​ចរចា​ដក​កង​ ទ័ព​ ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។
ក្នុងដំណើរ​វិវត្ត​ដ៏​ធំ លើ​បញ្ហា​តំបន់​វិវាទ ​នៅ​ប្រាសាទ​ព្រះវិហារ ចាប់​តាំង​ពី​តុលាការ​ជាន់​ខ្ពស់​បំផុត​ នៃ​អង្គការ​សហ​ប្រជាជាតិ​ បាន​បង្គាប់​ឲ្យ​កម្ពុជា និង​ថៃ​ ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន កាល​ពី​ឆ្នាំ​ទៅ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បាន​ប្រកាស​ពី​ការ​ដក​កងទ័ព​ទៅ​វិញ​ទៅ​មក កាល​ពី​ថ្ងៃ​សុក្រ​។

ប្រទេស​ទាំង ២ គ្រោង​នឹង​ដក​កងទ័ព​នា​ថ្ងៃ​ទី ១៨ ខែ​កក្កដា​ខាន​ស្អែក​នេះ គឺ​រយៈ​ពេល​មួយ​ឆ្នាំ​គត់​ ក្រោយ​តុលាការ​អន្តរជាតិ បង្គាប់​ឲ្យ​ពួក​គេ ធ្វើ​បែប​នេះ​ជា​បន្ទាន់។
លោក ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​ថៃ​របស់​លោក ​នា​ថ្ងៃ​នោះ​ គឺ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កិច្ច​ព្រម​ព្រៀង​ជា​គោល​ការណ៍​ ត្រូវ​បាន​សម្រេច​ឡើង​ ក្នុង​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន ១៧,៣ គីឡូ​ម៉ែត្រ​ការ៉េ។ លោក​មាន​ប្រសាសន៍​ថា៖​«ខ្ញុំ​សូម​ធ្វើ​ការ​សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​ ជា​ឆន្ទៈ​នៃ​ភាគី​ទាំង ២ ដែល​ចង់​ធ្វើ​ឲ្យ​បរិយាកាស​ស្ងប់ស្ងាត់ និង​ធ្វើ​ឲ្យ​ប្រជាជន​ទទួល​បាន​ប្រយោជន៍​ពី​នេះ»។
រដ្ឋាភិបាល​កម្ពុជា ​ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​យល់​ព្រម​ធ្វើ​ការ​ដក​កងទ័ព ៤៨៥ រូប​ ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន ១៧,៣ គីឡូម៉ែត្រ​ការ៉េ និង​ដាក់​ជំនួស​ពួក​គេ​នូវ​កម្លាំង​នគរបាល ២៥៥ រូប និង​ឆ្មាំ ១០០ រូប​។ នេះ​បើ​តាម​ សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍។ សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖​«នេះ​ជា​ជំហាន​ដំបូង​នៃ​ការ​ដក​កង​ កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ស្ថិត​នៅ​ផ្សារ​ជណ្តើរ​នាគ ជណ្តើរ​បុរាណ​ខាង​ជើង ជណ្តើរ​បុរាណ​ខាង​កើត និង​វត្ត​កែវ​សិក្ខាគិរីស្វារៈ»។
រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ កម្ពុជា លោក ទៀ បាញ់ បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​ជំនួប​ប្រជុំ​ក្នុង​ខេត្ត​ សៀមរាប​ថា ការ​ដក​កងទ័ព​នេះ​ អាច​ធ្វើ​ឡើង​ដោយ​ពុំ​ចាំបាច់​មាន​វត្ត​មាន​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី ដែល​គ្រោង​នឹង​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដំណើរ​ការ​នេះ​ទេ​។
លោក​ ស្រី យីងឡាក់ បាន​ថ្លែង​ថា មិន​ថា​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រុង​រឿង​យ៉ាង​ណា​ទេ​ នៅ​ក្នុង​តំបន់​អាស៊ាន ប្រជាជន​ត្រូវ​ការ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី ដោយ​ពុំ​មាន​ជម្លោះ។ លោក​ស្រី​គូស​បញ្ជាក់​ថា៖​«ដូច្នេះ វា​សំខាន់​ដែល​យើង និង​អាស៊ាន​រីក​ចម្រើន​រួម​គ្នា និង​បន្ត​គាំទ្រ​សន្តិភាព។ ហេតុ​នេះ​អាទិភាព​សម្រាប់​អាស៊ាន​ គឺ​ជំរុញ​ទំនាក់​ទំនង​ក្នុង​តំបន់​[ដោយ]​ដើរ​តួ​ស្មើ​គ្នា លើ​គ្រប់​វិស័យ​»។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោកថានី ថុងភក្តី បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ប្រទេស​លោក​ ក៏​នឹង​ធ្វើ​ការ​ដក​កង​ទ័ព​ចេញ​ដែរ តែ​មិន​អាច​បញ្ជាក់​លម្អិត​លើ​ចំនួន​កង​ទ័ព​ដែល​ត្រូវ​ដក​បាន​ទេ។ លោក​បាន​ថ្លែង​ថា៖​«តាម​ការ​យល់​របស់​ខ្ញុំ​គឺ​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នឹង​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​ ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ដើម​សប្តាហ៍​នេះ​ដើម្បី​រៀបចំ​ផែនការ​ លម្អិត​នៃ​ការ​ដក​កងទ័ព​ចេញ​របស់​ភាគី​ថៃ»។
កិច្ច​ព្រមព្រៀង​ទ្វេ​ ភាគី​ បាន​ធ្វើ​ឡើង​មួយ​សប្តាហ៍​ ពេល​ប្រទេស​កម្ពុជា​ ដែល​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វេទិកា​ថ្នាក់​តំបន់​អាស៊ាន​រង​នូវ​ការ​រិះគន់ យ៉ាង​ខ្លាំង​ចំពោះ​បរាជ័យ​នៃ​រដ្ឋ​សមាជិក​ទាំង​១០​មិន​អាច​ឯកភាព​គ្នា​បាន​ លើ ផ្នែក​ដែល​និយាយ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​សេចក្តី​ប្រកាស រួមនោះ។
កម្ពុជា​ត្រូវ​បាន​ចោទ​ថា​ បាន​ខំ​ប្រឹង​ទប់​យ៉ាង​ខ្លាំង ក្នុង​ការ​ចរចា​សេចក្តី​ប្រកាស​រួម​នោះ និង​ក្រម​ប្រតិបត្តិ​ ជា​កាតព្វកិច្ច សម្រាប់​ដោះស្រាយ​ជម្លោះ​ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូណ៌​ធនធាន​ប្រេង ដោយ​ផ្តល់​ប្រយោជន៍​ទៅ​ដល់​ប្រទេស​ចិន​ដែល​បាន​ទាមទារ​អធិបតេយ្យភាព លើ​ដែន​ទឹក​ភាគ​ច្រើន។
ដោយ​ស្រង់​សម្តី​ពី​មន្ត្រី​ការ​ទូត​អនាមិក​ ម្នាក់ កាសែត​ឌឹញូវយ៉ក​ថែមស៍ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ដើរ​ចេញ​នៅ​ក្នុង​ការ​ចរចា នៅ​នាទី​ចុង​ក្រោយ​ដោយ​មិន​បាន​បញ្ចប់​ច្បាប់​ព្រាង​ចុង​ក្រោយ ​និយាយ​អំពី​ជម្លោះ​ដែន​ទឹក​ នៅ​សេចក្តី​ប្រកាស​នោះ​ឡើយ។ មន្ត្រី​ការ​ទូត​នោះ​ បាន​ថ្លែង​ប្រាប់​កាសែត​ឌឹញូវយ៉ក​ថែមស៍​ថា៖​ «ប្រទេស​ចិន ​បាន​ទិញ​[ទឹក​ចិត្ត]​ប្រធាន និយាយ​សាមញ្ញ​ទៅ​វា​អ៊ីចឹង»។
សង្គ្រាម ​ពាក្យ​សម្តី​បាន​ផ្ទុះ​ឡើង​រវាង​កម្ពុជា និង​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​សុក្រ ដោយ​ហ្វីលីពីន​បាន​ចោទ​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ថា​ បាន​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង ​របស់​ពួក​គេ​ ក្នុង​ការ​បញ្ចូល​បញ្ហា​ប្រជុំ​កោះ​ដែល​ពួក​គេ​មាន​ជម្លោះ​ទឹក​ដី​ ជាមួយ​ចិន​ ដែល​គេ​ស្គាល់​ថា​ ដែន​ទឹក Scarborough ទៅ​ក្នុង​សេចក្តី​ប្រកាស​រួម​នោះ។
ប្រទេស​កម្ពុជា​ បាន​វាយ​បក​ហ្វីលីពីន​វិញ ដោយ​លោក ហោ ណាំហុង បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សុក្រ​ថា សេចក្តី​ប្រកាស​រួម​នេះ​ មិន​គួរ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ដោយ​ប្រទេស​មួយ​ចំនួន​ ដែល​ព្យាយាម​បញ្ចូល​បញ្ហា​ដែន​ទឹក ​ជា​ពិសេស​នោះ​ទេ។ លោក​បាន​គូស​បញ្ជាក់​ថា៖​«ប្រទេស​មួយ​ចំនួន​នៅ​តែ​បន្ត​ទទូច​ ក្នុង​ការដាក់​បញ្ចូល​បញ្ហា​ដែន​ទឹក Scarborough ដែល​ជា​វិវាទ​ទ្វេ​ភាគី​ រវាង​ហ្វីលីពីន និង​ចិន»។ លោក​បន្ថែម​ថា ជា​គោលការណ៍ កម្ពុជា​មិន​ជ្រៀត​ជ្រែក​ចូល​ក្នុង​បញ្ហា​ជម្លោះ​ទ្វេ​ភាគី​រវាង​រដ្ឋ​ សមាជិក​ទេ។
ទោះ​បី​ជំនួប​អាស៊ាន​កំពូល​នេះ​ ពុំ​បាន​ចេញ​ជា​សេចក្តី​ប្រកាស​រួម​ជា​លើក​ដំបូង​ ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈ​ពេល ៤៥ ឆ្នាំ​របស់​ខ្លួន​ក្តី សមាស​ភាគ​សំខាន់ៗ​នៃ​ក្រម​ប្រតិបត្តិ​ត្រូវ​បាន​ចរចា ជា​ភាព​ជឿន​លឿន​បន្ត​ នៃ​សេចក្តី​ប្រកាស​នៃ​ការ​ប្រតិបត្តិ​ ដែល​មិន​មុត​ស្រួច​ចុះ​ហត្ថលេខា​ ដោយ​អាស៊ាន និង​ចិន​តាំង​ពី​ឆ្នាំ ២០០២។
ចំណុច​សំខាន់ៗ​លម្អិត​ក្រៅ​ ផ្លូវ​ការ​ នៃ​ក្រម​ប្រតិបត្តិ​ បាន​លើក​ឡើង​ថា ប្រទេស​សមាជិក​ទាំង ១០ បាន​ឯកភាព​គ្នា​ថា បើ​ការ​សម្រុះ​សម្រួល​បរាជ័យ ជម្លោះ​នោះ​ អាច​ត្រូវ​លើក​យក​ទៅ​ដោះស្រាយ​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ។
វា​រួម​មាន​ ការ​ប្រកាន់​ខ្ជាប់​ទៅ​នឹង​សន្ធិ​សញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​ច្បាប់​សមុទ្រ​ដែល​យ៉ាង​ណា​ក៏​ដោយ​ ពុំ​អាច​ប្រើ​សម្រាប់​ការ​ទាមទារ​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នោះ​ឡើយ។
វា ​ក៏​បាន​បង្គាប់​ឲ្យ​ប្រទេស​ហត្ថលេខី​គោរព និង​ប្រកាន់​ខ្ជាប់​តាម​អនុសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​បាន​បង្កើត​ជា​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន ឡើង ដើម្បី​សម្រុះ​សម្រួល​ទំនាស់ និង​ត្រូវ​បាន​ធ្វើ​សច្ចាប័ន ដោយ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០០៣។
ប៉ុន្តែ​ដោយ​មិន​ជ្រើសរើស​យក​ វិធីសាស្ត្រ​ពហុភាគី ចិន​ចង់​ធ្វើ​ការ​ចរចា​ទ្វេ​ភាគី​ ជាមួយ​ប្រទេស​ទាមទារ​អធិបតេយ្យភាព​នីមួយៗ​ដោយ​ផ្ទាល់​ ដែល​ក្នុង​តំបន់​អាស៊ាន​នេះ​រួម​មាន​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ។
លោក Carlyle Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​ នៃ​សាកល​វិទ្យាល័យ​ញូវសោត​វេសល៍​ថ្លែង​ថា កិច្ច​ព្រមព្រៀង​លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ​នឹង​ប៉ះ​ប៉ូវ​រូប​ភាព អាក្រក់​ដែល​កម្ពុជា​រង​នូវ​ការ​ចោទ​ពី​ទង្វើ​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ ប្រជុំ​នោះ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​។ លោក​បន្ត​ថា៖​«អត្ថន័យ​បង្កប់​ នៃ​សារ​នោះ គឺ​យើង​មាន​វិវាទ​យើង​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង និង​យើង​មិន​ត្រូវ​ការ​អ្នក​ខាង​ក្រៅ​ទេ»​។ យ៉ាង​ណា​ក្តី លោក​បាន​កត់​សម្គាល់​ថា កិច្ច​ព្រមព្រៀង​នោះ​អនុវត្ត​ទៅ​តាម​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​។ ប៉ុន្តែ លោក Thayer ថ្លែង​ថា ហ្វីលីពីន​ប្រហែល​មិន​ទុក​ចិត្ត​កម្ពុជា ដែល​បាន​គំរាម​ដើរ​ចេញ​ពី​ជំនួប​ប្រជុំ​ កាល​ពី​សប្តាហ៍​មុន​ជា​ពិសេស​ជា​រៀង​រាល់​ពេល ​ដែល​ពួក​គេ​ព្យាយាម​បញ្ចូល​ជំហរ​របស់​ពួក​គេ​ លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​៕ ដោយៈ ជាង សុខា និង David Boy​le (ភ្នំពេញប៉ុស្តិ៍)


ភ្នំពេញ: ​គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ​-​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ និង​ទទូច​ដល់​រាជរដ្ឋាភិបាល ព្រមទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ដោះលែង​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​
គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ​-​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ បាន​សេចក្ដីថ្លែងការណ៍ សម្ដែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុ​ក្រ​ឃ្មុំ FM ១០៥ MHz និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ បន្ទាប់មក លោក ម៉ម សូណង់ដូ ត្រូវបាន​បញ្ជូន​ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ នៅ ម៉ោង ១០:២០​នាទី ព្រឹក ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ពន្ធនាគារ​ព្រៃ​ស​)​។​

​សេចក្ដីថ្លែងការណ៍ បាន​លើកឡើងថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ សមត្ថកិច្ច​ប្រមាណ ២០​នាក់ បាន​ចូលទៅ​ចាប់ខ្លួន​លោក ម៉ម សូណង់ដូ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តក្រចេះ លេខ​៧១ ច​.​ខ​/១២​ចុះ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១២ ដោយ​ចោទប្រកាន់​ពីបទ អ្នកផ្តើមគំនិត​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​, កុបកម្ម​, ជ្រៀតជ្រែក ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ​, ញុះ​ញ៉​ង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំងនឹង អាជ្ញាធរ​ស្របច្បាប់ តាម​បញ្ញត្តិ​មាត្រា ២៨, ៥០៤, ៤៥៦, ៤៥៧, ៦០៩, និង​មាត្រា​៤៦៤ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​មូលហេតុ​នៃ​ ការចោទប្រកាន់​នេះ ត្រូវបាន​សង្គម​ស៊ីវិល​មើលឃើញថា មាន​ជាប់ទាក់ទង​នឹង​ករណី​វិវាទ​ដីធ្លី នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​ត្រូវបាន​អាជ្ញាធរ​ចាត់វិធានការ បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​របស់គាត់ កាលពី​ខែឧសភា ឆ្នាំ​២០១២ ហើយ​នៅក្នុង​ប្រតិបត្តិការ​នោះបាន​បណ្តាល​ឲ្យ​កុមារី ហេង ចន្ថា អាយុ ១៤ ឆ្នាំ ស្លាប់បាត់​បង់ជីវិត​។ សំណុំរឿង លោក ម៉ម សូណង់ដូ ត្រូវបាន​ផ្ទេរ​ពី​ខេត្តក្រចេះ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ សេចក្ដីថ្លែងការណ៍ បានលើកឡើង​ទៀតថា គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម យល់ឃើញថា ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ នាពេលនេះ គឺ​មិនមាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ទេ ហើយ​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១២ ឲ្យ​តាម​ចាប់ខ្លួន លោក ប៊ុន រដ្ឋា រួមទាំង​លោក ម៉ម សូណង់ដូ ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​។

​ កន្លងមក​សមាគម​អ្នកប្រជាធិបតេយ្យ បានធ្វើ​សន្និសីទកាសែត​បដិសេធ​ថា លោក ម៉ម សូណង់ដូ មិនបាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទំនាស់​ដីធ្លី​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​នោះទេ​។
​ឆ្លងតាម​ព្រឹត្តិការណ៍​នយោបាយ​ជា​បន្តបន្ទាប់ នាពេល​កន្លងមកនេះ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​មើលឃើញថា ការចាប់ខ្លួន​ប្រធាន​វិទ្យុ​សំបុ​ក្រ​ឃ្មុំ មាន​ច​រិ​ក​ជា​នយោបាយ ហើយ​សកម្មភាព​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ពី​ភាពមិន​ឯករាជ្យ​របស់​តុលាការ​ដែរ ដែល​អាចជា​មធ្យោបាយរ​បស់​អ្នកមានអំណាច ប្រើប្រាស់​សំរាប់​បង្ករ​ការគំរាមកំហែង​ដល់​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ​ដែល​មានមតិ​ជំទាស់ និង​អាច​ឈានទៅ រក​ការបិទ​វិទ្យុ FM ១០៥ MHz របស់លោក ម៉ម សូណង់ដូ ទៀតផង​ដែរ​។​

​គណៈកម្មាធិការ​ប្រព្រឹត្តិ​ កម្ម សូម​ទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​សាលាដំបូង​រាជធានី​ភ្មំ​ពេញ ធ្វើការ​ដោះលែង​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់ ដើម្បី​រក្សា​កិ​តិ្ត​យស​របស់​ប្រទេសជាតិ​ឲ្យ​សក្តិសម ជា​ប្រទេស​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ជា​ប្រធាន​សមាគម​អាស៊ាន​៕​
ដោយ: លីន​ណា (CEN.COM.KH)


ថ្នាក់ ​​​ដឹក​នាំ​​​គណបក្ស​​​សម រង្ស៊ី​​និង​​​គណបក្ស​​​សិទ្ធិ​មនុស្ស​ ​​​ចាប់​​​ផ្តើម​​​ការ​​​ពិភាក្សា​ គ្នា​​នៅ​​ប្រទេស​​ហ្វីលីពិន​​​​អំពី​​​ការ​​​​រួបរួម​​គ្នា​​​​​នៅ​​​ថ្ងៃ​ ​ចន្ទ​​​​នេះ​​ ក្នុង​​​គោលដៅ​​​ដើម្បី​​ឲ្យ​​​គណបក្ស​​​ទាំង​​ពីរ​​​​មាន​​​កម្លាំង​​​កាន់ ​​តែ​​​​ខ្លាំង​​ឡើង​​​ដើម្បី​​​ប្រជែង​​ជាមួយ​​គណបក្ស​​ប្រជាជន​​កម្ពុជា។​ ក្រោយ​​ការ​​​បញ្ចប់​​​ការ​​​ពិភាក្សា​​​​អំពី​​​ការ​​​រួបរួម​​​គ្នាមក​​ ​ គណបក្ស​​​សម រង្ស៊ី​​​នឹង​​​នៅ​​​បន្ត​​​ជជែក​​ពី​​​បញ្ហា​​​ផ្ទៃ​​​ក្នុង​​​​ទៀត។​​ដោយ លាង ដឺលុច(khmer.rfi.fr)


អង្គារ 03 កក្តដា 2012 - 5:20 pm​ឆ្លើយ​តប​នឹង​សំណើ​របស់​ លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ស្នើ​ឲ្យ​មាន​មន្រ្តី​គណបក្ស​ខ្លួន​បាន​ចូល​រួម​ក្នុង​ការ​អនុវត្ត​កំណែ ​ទម្រង់​ដីធ្លី​ជា​មួយ​រដ្ឋាភិបាល​នោះ គណៈ​រដ្ឋមន្រ្តី​កម្ពុជា​បាន​យល់​ព្រម​ហើយ។

លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច
តាម​លិខិត​មួយ​ច្បាប់​ដែល​ចុះ​ ហត្ថលេខា​ដោយ​លោក ប្រាក់ សុខុន រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ចុះ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ឯកភាព​ឲ្យ​មន្រ្តី​គណបក្ស​ហ៊្វុនស៊ិនប៉ិច រួម​សហការ​ជាមួយ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ក្រប​ខណ្ឌ​មន្រ្តី​រាជការ​គ្រប់​លំដាប់​ថ្នាក់ ក្នុង​ការ​អនុវត្តន៍​កំណែ​ទម្រង់​ដីធ្លី​តាម​ការ​ណែនាំ​របស់​លោក​នាយក​ រដ្ឋមន្រ្តី ហ៊ុន សែន។
ស្រប​គ្នា​នេះ​ដែរ បើ​តាម​សេចក្តី​សម្រេច​មួយ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​រាជានិយម​មួយ​នេះ​ ក៏​បាន​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​ខ្លួន​មួយ​ចំនួន​ផង​ដែរ នោះ​គឺ​លោក ហ៊ុន ភឿង ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​ជំនួស​លោក ខាន់ សាវឿន ហើយ​លោកស្រី កង បូរាណ ជា​អគ្គ​លេខាធិការ​រង​ជំនួស​លោកស្រី ម៉ែន មាលី ដែល​បាន​លា​ឈប់៕by free press

Featured Posts

Video Post