ថ្ងៃទី 18 កក្កដា 2012
ដោយ: អត្តបទពីសាលាក្តីខ្មែរក្រហម
CEN
ភ្នំពេញ: សវនាការលើសំណុំរឿង ០០២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា អៀង សារី និងខៀវ សំផន ត្រូវបានចាប់ ផ្តើមសាជាថ្មី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ជាមួយនឹងការស្តាប់សក្ខីកម្មរបស់អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ នៃរបបខ្មែរក្រហម។
លោកសាស្ត្រាចារ្យបណ្ឌិត ដាវីដ ចាន់ល្ល័រ ត្រូវបានអង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា កោះហៅ ដើម្បីផ្តល់សក្ខីកម្ម នៅក្នុងដំណើរការជំនុំជម្រះក្តីនេះ។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ចាប់តាំងពីព្រឹកថ្ងៃទី១៨ ខែកក្កដា លោក សាស្ត្រាចារ្យ ដាវីដ ចាន់ល្ល័រ ត្រូវបានចោទសូរដោយចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងទាក់ទងនឹងការ ចងក្រង សៀវភៅមួយចំនួនរបស់លោក។ លោកដាវីដ ចាន់ល្ល័រ បានស្រាវជ្រាវ និងសរសេរសៀវភៅជាច្រើនដូចជាសោកនាដ កម្មកម្ពុជា បងធំទី១ ប៉ុល ពត និងសំឡេងចេញពីមន្ទីរស-២១ ជាដើម។
លោកបានបន្តថា លោកសាស្ត្រចារ្យ ដាវីត ចាន់ល្ល័រ ត្រូវបានចោទសួរទាក់ទងប្រវត្តិនៃបក្សកុម្មុយនិស្តកម្ពុជា រចនាសម្ព័ន្ធរដ្ឋបាលខ្មែរក្រហម ទំនាក់ទំនងការងារក្នុងរបបខ្មែរក្រហម រួមនឹងតួនាទីមួយចំនួនរបស់ជនជាប់ចោទ ការកំណត់ខ្មាំង នៅក្នុងរបបខ្មែរក្រហមជាដើម។ បន្ទាប់ចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូង គឺជាវេណរបស់សហព្រះរាជអាជ្ញាក្នុងការចោទសំណួរទៅលើ លោក ដាវីដ ចាន់ល្ល័រ។
លោកសាស្ត្រាចារ្យ ដាវីដ ចាន់ល្ល័រ គឺជាអ្នកជំនាញមួយរូប ក្នុងចំណោមអ្នកជំនាញជាច្រើនទៀត ដែលត្រូវបានកោះហៅមកធ្វើសក្ខីកម្ម ដោយសារតែលោកបានសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅពីរបបខ្មែរក្រហម។ សៀវភៅ និងឯកសារដែលសរសេរឡើងដោយលោកសាស្ត្រាចារ្យ ដាវីត ចាន់ល្ល័រ និងអ្នកជំនាញផ្សេងៗទៀត ត្រូវបានបញ្ចូល ទៅក្នុងសំណុំរឿង ០០២ ដែលមានជនជាប់ចោទ នួន ជា អៀង សារី និងខៀវ សំផន។ ជនជាប់ចោទទាំងបី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
បើតាមលោក នេត្រ ភក្ត្រា ការផ្តល់សក្ខីកម្មរបស់អ្នកជំនាញ នឹងផ្តល់នូវព័ត៌មានសំខាន់ៗជាច្រើនទាក់ ទងនឹងអ្វីដែលបានកើតឡើងពិតប្រាកដ នៅក្នុងរបបខ្មែរក្រហម បន្ថែមពីអ្វីដែលភាគីពាក់ព័ន្ធនានាបានលើកឡើង នៅក្នុងដំណើរការជំនុំជម្រះក្តី និងការស្តាប់សក្ខីកម្មពីសំណាក់សាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងការថ្លែងផ្តល់សក្ខីកម្មរបស់ជនជាប់ចោទនាពេលកន្លងមក។
លោកបន្តថា លោកសាស្ត្រាចារ្យ ដាវីដ ចាន់ល្ល័រ នឹងត្រូវបន្តចោទសួរពីសំណាក់ក្រុមមេធាវីការពារក្តី ឲ្យដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីការពារក្តីឲ្យជនជាប់ចោទនៅថ្ងៃបន្តបន្ទាប់ទៀត។
ដោយឡែកសម្រាប់សវនាការនៅថ្ងៃទី១៨ ខែកក្កដា សាធារណជនខ្មែរ និងបរទេសចំនួនជាង ៦០០ នាក់ ធ្វើដំណើរមកពីស្រុកសង្កែ ខេត្តបាត់ដំបង និងស្រុកមុខកំពូល ខេត្តកណ្តាល ព្រមទាំងនិស្សិតបរទេសមកពីសហរដ្ឋ អាមេរិក បានចូលរួមទស្សនាដោយផ្ទាល់នៅសាលសវនាការរបស់សាលាក្តីខ្មែរក្រហម។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា ប្រជាពលរដ្ឋខ្លះ បានធ្វើទស្សនកិច្ចសិក្សានៅតំបន់វាលពិឃាតបឹងជើងឯក និងគុកទួលស្លែងបន្ថែមទៀត ក្រោយបញ្ចប់ការទស្សនាដំណើរការសវនាការនៅសាលាក្តីខ្មែរក្រហម៕
ដោយ: អត្តបទពីសាលាក្តីខ្មែរក្រហម
CEN

លោកសាស្ត្រចារ្យ ដាវីត ចាន់ល្ល័រ ក្នុងសវនាការរបស់តុលការខ្មែរក្រហម នាថ្ងៃទី១៨កក្កដា ឆ្នាំ២០១២
(រូបថត៖ តុលាការខ្មែរក្រហម)

0 comments