- Wednesday, 27 June 2012 01:03

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសនបន្តថា សម្តេចបាន ប្រាប់ឲ្យលោកញឹកប៊ុនឆៃ ទូរស័ព្ទទៅប្រាប់ថាទៅ ព្រោះបើគង់តែមានបំណងប្រឆាំងដដែល មិនបាច់មកទេ នាំឲ្យតែខូចហ្វ៊ុនស៊ីនប៉ិចទៅទៀតខូចរដ្ឋាភិបាលចំរុះ សម្តេចទទួលមិនបានទេ ចំនុចហ្នឹងសុំទោស មិនទាន់បានអី ក្បត់គ្នាតាំងពីថ្ងៃនេះទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា "បើនិយាយឲ្យជ្រៅលើសពីនេះ ឆ្កែកន្ទុយខ្វៀន វានៅតែខ្វៀន”។ ឥឡូវ ឧបមា មនុស្សហ្នឹង មកដឹកនាំហ្វ៊ុនស៊ីនប៉ិចរួចអនុវត្តនយោបាយអ្វី ដែលបានជជែកគ្នារួច ហើយនោះ ហើយអាងអី គំរាមធ្វើបក្សប្រឆាំង នៅសល់ជម្រើសនោះ ត្រូវបានសម្តេចតេជោហ៊ុនសែន ជំរុញ របៀបចំអកថា អញ្ជើញទៅពីឥឡូវ ទៅឲ្យហើយ ទៅកុំចំបាច់មកចូលក្នុងរដ្ឋាភិបាលចំរុះ មកធ្វើប្រធានហ្វ៊ុនស៊ិនប៉ិច បបួលហ្វ៊ុនស៊ីនប៉ិចជេររដ្ឋាភិបាលអី បង្ខំឲ្យសម្តេចដេញលោកញឹកប៊ុនឆៃ ចេញដែរ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា "ចេះអាណាឆ្កួត ឲ្យសមាជិករដ្ឋាភិបាលជេររដ្ឋាភិបាលខ្លួនឯង អត់ឲ្យនៅទេ សំណាងហើយ ដែលខ្ញុំមិនដេញមនុស្សចេញ កាលពីជាប់គាំង កាលពីឆ្នាំ២០០៣នោះ។ បន្ទាប់ពីចាញ់ឆ្នោត ហើយអត់ឲ្យសមាជិករដ្ឋាភិបាល ចូលប្រជុំទេទាល់តែសម្តេចទះមួយកំភ្លៀង តែងតាំងរដ្ឋមន្ត្រីស្តីទី តាមស្ថាប័នមួយចំនួន ស្រាប់តែទូរស័ព្ទមក។
សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍បន្តថា សម្តេចបានឃើញសំបុត្ររបស់សម្តេចក្រុមព្រះរួចហើយ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ ហើយសម្តេចបានសរសេរចំណារនៅលើលិខិតនោះថា បានឃើញ ហើយមិនបាច់ឆ្លើយតប។
សម្តេចបានបង្ហាញអត្ថបទក្នុង លិខិតសម្តេចក្រុមព្រះថាសរសេរមកថា "បើគ្មានសម្តេចទេ មិនអាចបង្រួបបង្រួមអ្នកជាតិនិយម អ្នកសីហនុនិយមបានទេ”។
សម្តេចបញ្ជាក់ ទៀតថា មិនចាំបាច់ទៅធ្វើទេ អត់ខ្វល់ ធ្វើជាមួយទេ ពីព្រោះគ្មានអ្នកណាហុចដងដាវឲ្យអ្នកឯង ស្លាប់ខ្លួនទេ ហើយមកអន្តរាយហ្វ៊ុនស៊ីនប៉ិច ដែលជាដៃគូក្នុងរដ្ឋាភិបាលចំរុះ។
សម្តេចបញ្ជាក់យ៉ាងច្បាស់ថា ឥឡូវសម្តេច យកខ្លួនពាំងការពារលោកញឹកប៊ុនឆៃ ពីព្រោះសម្តេច ជាអ្នកឲ្យលោកញឹកប៊ុនឆៃ ធ្វើការសម្រេចចិត្ត បន្ទាប់ពីសម្តេចតេជោ ក្តាប់បាននូវការជជែកគ្នា កែបន្ទាត់នយោបាយនិយមកណ្តាល ឲ្យទៅជាប្រឆាំង បើមិនបាន ១០០ ភាគរយ នៃបក្សមួយទៀតទេ ក៏បានពាក់កណ្តាល។ ដូច្នេះសម្តេចតេជោ យល់ថា បើសម្តេចក្រុមព្រះ បានចូលធ្វើជាប្រធានហ្វ៊ុនស៊ីនប៉ិចនោះ នឹងកែបន្ទាត់នយោបាយអីចឹងមិនចាំបាច់ចូលទេ។
ក៏ប៉ុន្តែថ្លែង ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនគណបក្ស នរោត្តម រណឫទ្ធិ នៅថ្ងៃអង្គារទី២៦ ខែមិថុនា ឆ្នាំ២០១២ សម្តេចក្រុមព្រះបានបដិសេធជាថ្មីម្តងទៀតថា ព្រះអង្គ នឹងមិនទៅចូលជាមួយគណបក្សប្រឆាំងទេ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលបដិសេធថា ព្រះអង្គមិនដែលគិតថា ទៅចូលជាមួយគណបក្សប្រឆាំង ដូចការចោទប្រកាន់របស់លោក ញឹក ប៊ុនឆៃ នោះឡើយ។
សម្តេចក្រុមព្រះបានលើកហេតុផលពីរយ៉ាងមកសម្អាងគឺ ទី១ ប្អូនរបស់ព្រះអង្គ គឺព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះបិតា សម្តេចឪ នរោត្តម សីហនុ កំពុងគង់នៅជាមួយគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ ព្រះអង្គ មិនអាចទៅនៅជាមួយបក្សប្រឆាំងបានទេ។ ទី២ ព្រះអង្គទតឃើញថា បក្សប្រឆាំង មិនអាចកែប្រែអ្វីបានឡើយ៕ ដោយ: រតនា(អត្ថបទខ្មែរស្ថាបនា)

0 comments