ភ្នំពេញ: ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ បាន​មាន​បន្ទូល​ថា នៅ​ពុំទាន់​មាន​ការអនុវត្ត​លើ​កិច្ចព្រមព្រៀង រវាង​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ បែរជា​មាន​ក្បត់​នៃ​កិច្ច​ព្រមព្រៀ​ង​ពី​សំណាក់​លោក​ញឹក​ប៊ុនឆៃ​។ ការបែកបាក់​នោះ ក៏​មិនមែន​ព្រះអង្គ ងាក​ទៅ​​ធ្វើ​គណបក្ស​ប្រឆាំង​ដែរ​។​
ក្នុង​ពេល​ជួប​ជាមួយ​សមាជិល​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទើប​ជាប់​ឆ្នោត សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន ​មានបន្ទូល​បន្តថា "​លទ្ធផល​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បើសិនជា​គណបក្ស​ទាំង​ពីរ​រួបរួមគ្នា នឹង​ទទួលបាន​លទ្ធ​លំដាប់​លេខ​២ សឹងតែ​គ្រប់​ឃុំ​សង្កាត់ ដែល​អានេះ ជា​ចំនុច​ទី​១ នៃ​កិច្ចព្រមព្រៀង​ថ្ងៃទី​២៤​ឧសភា បានចែង​ថា អ្នកណា​ខ្សោយ​ជួយ​អ្នកខ្លាំង បើ​ធ្វើ​អីចឹង វា​ចេញ​អីចឹង​មក​។ ការទទួលខុសត្រូវ​នៃ​ការបែកបាក់​នេះ ដោយសារ​លោក​ញឹក​ប៊ុនឆៃ​”​។​
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូល​ទៀត​ថា លោក​ញឹក​ប៊ុនឆៃ បាន​និយាយថា ការរួបរួម​ទាល់តែ​គ្មាន​សម្តេចក្រុមព្រះ​។​ សម្តេច​តា សម្តេច​តា​ទួត បាន​សរសេ​លិខិត​មក​ព្រះអង្គ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ( លោក​បាន​មាន​ព្រះរាជ​ព្រះ​ឱង្កា​ព្រះអង្គ​សប្បាយ​ណាស់ លោក​ទទួលយក​ដោយ​ម​ហា​រីករាយ​នៅ​ការវិល​ត្រឡប់​ទៅ​អតីតកាល​ដ៏​រុងរឿង នៃ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​)​។​
​ព្រះអង្គ​បាន​បន្ថែមថា ដោយសារ​ទង្វើ​របស់​លោក​ញឹក​ប៊ុនឆៃ ដោយសារ​លក្ខណៈ ហ្វ៊ុន​ស៊ិនប៉ិច របស់​លោក​ញឹក​ប៊ុនឆៃ​នោះ ព្រះអង្គ​មានបន្ទូលថា យើង​ពុំ​អាច​វិល​ត្រឡប់​ទៅ​រក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្កុំថ្កើង​រុងរឿង​បានទេ គឺ​ពេល​ណា​មាន​លោក​ញឹក​ប៊ុនឆៃ ជា​ប្រធាន​នៃ​គណបក្ស​។​
​សម្តេចក្រុមព្រះ​មានបន្ទូល​បន្តថា ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​គណបក្ស​នរោត្តម​រណឫទ្ធិ​កាលពី ​ថ្ងៃ​ទី​២៤​ឧសភា គ្រាន់តែ​តំណាង​ហ្វ៊ុនស៊ីនប៉ិច​នោះ អត់​ខាង​លោក​កែវ​ពុទ្ធ​រស្មី ឃើញ​មានមក​ចូលរួម​ផង ដូចជា​គណបក្ស​បែកបាក់​គ្នា​។​
​សម្តេចក្រុមព្រះ មានបន្ទូល​បញ្ជាក់​ថា "​ខ្ញុំ​ចង់​ណាស់​ចង់​វិលត្រឡប់​ទៅ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​តា​សម្តេច​តា​ទូត​ឡើងវិញ ចង់​ប្របែប្រមូល​អ្នករាជានិយ​ម ប៉ុន្តែ​គ្មាន​លោក​ញឹក​ប៊ុនឆៃ​”​។​
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បន្ថែមថា មានតែ​លោក​ញឹក​ប៊ុនឆៃ តែមួយគត់ ដែល​ប្រកែក មិន​ព្រម​ប្រគល់​ហ្វ៊ុនស៊ិនប៉ិច មក​ឲ្យ​ព្រះអង្គ​។ តែ​ទោះបីជា​យ៉ង​ណាក៏ដោយ ព្រះអង្គ​នៅតែ​មាន​សង្ឃឹម ចូល​មក​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​បាន​វិញ នៅ​ឆ្នាំ​២០១៣​ខាងមុខ​។​
​ជាមួយ​នោះ​ដែរ សម្តេចក្រុមព្រះ ឆ្លៀត​ធ្វើការ​អំពាវនាវ​ឲ្យ​មន្ត្រី​ហ្វ៊ុន​ស៊ិនប៉ិច ចាកចេញ​ពី​ហ្វ៊ុនស៊ិនប៉ិច ចោល​លោក​ញឹក​ប៊ុនឆៃ យកមក​រួម​ជាមួយ​ព្រះអង្គ​ម្តង ក្នុង​ការប្រមូល​អ្នករាជានិយម និង​រួបរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច​។​
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​ គណបក្ស នរោត្តម រណឫទ្ធិ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១២ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បាន​បដិសេធ​ជាថ្មី​ម្តងទៀត​ថា ព្រះអង្គ នឹង​មិន​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រឆាំង​ទេ​។
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មានបន្ទូល​បដិសេធថា ព្រះអង្គ​មិន​ដែល​គិតថា ទៅ​ចូល​ជាមួយ​គណបក្ស​ប្រឆាំង ដូច​ការចោទប្រកាន់រ​បស់​លោក ញឹក ប៊ុនឆៃ នោះឡើយ​។
​សម្តេចក្រុមព្រះ​បាន​លើក​ហេតុផល​ពីរ​យ៉ាង​មក​សម្អាង​គឺ ទី​១ ប្អូន​របស់​ព្រះអង្គ គឺ​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី និង​ព្រះបិតា សម្តេចឪ នរោត្តម សីហនុ កំពុង​គង់នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ ព្រះអង្គ មិន​អាច​ទៅ​នៅ​ជាមួយ​បក្សប្រឆាំង​បាន​ទេ​។ ទី​២ ព្រះអង្គ​ទត​ឃើញថា បក្សប្រឆាំង មិន​អាច​កែប្រែ​អ្វី​បានឡើយ​។
ជុំវិញការលើកឡើងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ខាងលើនេះ ត្រូវបាន​លោក ញឹក ប៊ុនឆៃ ច្រានចោល ហើយថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទេ ដែលជាអ្នកធ្វើឲ្យបែកបាក់សម្ព័ន្ធភាពគណបក្សរាជានិយមទាំងពីរ ជាថ្មីទៀតនោះ៕ ដោយ: រតនា
( ខ្មែរស្ថាបនា)

0 comments

Post a Comment

Featured Posts

Video Post