សុក្រ 29 មិថុនា 2012 - 8:09 am |

គណបក្ស​ប្រឆាំង​ទាំង​ពីរ​ ក្នុង​ប្រទេស​កម្ពុជា គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ដាក់​សំណើ​រួម​គ្នា​មួយ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​ក្រសួង​នេះ​ចាត់​វិធាន​ការ​ជា​បន្ទាន់​មួយ​ចំពោះ​មេឃុំ-ចៅ​ សង្កាត់ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​បាន​រំលោភ​នីតិវិធី ធ្វើ​ការ​តែង​តាំង​មេភូមិ អនុ​ប្រធាន​ភូមិ និង​សមាជិក​ភូមិ ខុស​នឹង​គោល​ការណ៍​ច្បាប់។
ស្លាកសញ្ញាគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស
សំណើ​ដែល​ចុះ​ហត្ថលេខា​ដោយ​ លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី និង​លោក យ៉ែម បុញ្ញប្ញទ្ធិ អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស បាន​សរសេរ​ថា មាន​មេឃុំ-ចៅ​សង្កាត់ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មួយ​ចំនួន​បាន​រៀបចំ​ធ្វើ​ការ​ជ្រើស​រើស​មេភូមិ ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២។ ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​រំលោភ​នីតិវិធី និង​គោល​ការណ៍​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ជា​ទីបំផុត។
ដូច្នេះ​គណបក្ស​ទាំង​ពីរ​ស្នើ​ ឲ្យ​ក្រសួង​មហាផ្ទៃ​ចាត់​វិធាន​ការ​ចំពោះ​មេឃុំ-ចៅ​សង្កាត់ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ និង​ផ្អាក​ការ​ទទួល​ស្គាល់ ដោយ​រង់ចាំ​ការ​ស្នើ​តែងតាំង​មេភូមិ អនុ​ប្រធាន​ភូមិ និង​សមាជិក​ភូមិ​ថ្មី តាម​រយៈ មេឃុំ-ចៅ​សង្កាត់ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ទើប​ជាប់​ឆ្នោត៕The Free press Magazine

0 comments

Post a Comment

Featured Posts

Video Post