
ថ្ងៃទី 04 ខែមេសា ឆ្នាំ2012, ម៉ោង 10:57 AM ឈឹម ប៉ាវ
ភ្នំពេញ: លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានប្រាប់ក្រុមអ្នកកាសែតថា នាព្រឹកថ្ងៃទី៤មេសា ឆ្នាំ២០១២ ថ្នាក់ដឹកនាំអាស៊ាន កំពុងចូលរួមប្រជុំចង្អៀត លើរបៀបវារៈ ៣ ចំនុច គឺទី១ផ្លាស់ប្តូរមតិទៅលើបញ្ហាតំបន់ និងអន្តរជាតិ។ ទី២ការតាមដានការអនុវត្តនៃសេចក្តីថ្លែងការ ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រ ចិនខាងត្បូង DoC និងទី៣កិច្ចសន្យាពិភពលោកអាស៊ាន។
លោក កៅ គឹមហួន បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំចង្អៀតនៅព្រឹកនេះ គឺមិនមានឧត្តមមន្ត្រី ឬមន្ត្រីចូលរួមស្តាប់ច្រើនទេ។ របៀបវារៈទី១-ការផ្លាស់ប្តូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ហើយ បញ្ហាដែលលេចធ្លោ មានករណីប្រទេសមីយ៉ាន់មា ព្រឹត្តិការណ៍នៅឧបទ្វីបកូរ៉េ ហើយ ក៏អាចមានបញ្ហាជុំវិញពិភពលោកជាច្រើនផ្សេងទៀត ដែលប្រមុខរដ្ឋាភិបាលយើង ចាត់ទុកថាអាចនឹងប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍យើងនេះ ដែរ។ ចំណុចមួយទៀត នៅក្នុងរបៀបវារៈនេះ គឺការអនុវត្ត DoC ( សេចក្តីថ្លែងការណ៍នៃការអនុវត្តលើការប្រតិបត្តិគ្រប់ភាគីនៅ សមុទ្រចិនខាងត្បូង ) ក៏ត្រូវយកនកពិភាក្សាដែរ ព្រោះការប្រជុំកាលពីថ្ងៃម្សិលមិញ មិនបានលើកយកមកទេ។ ចំណុចទី៣ ប្រមុខដឹកនាំអាស៊ានប្រជុំនឹងស្តាប់របាយការណ៍ ដែលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងទាក់ទងនឹងការត្រៀមរៀបចំកិច្ចសន្ទនាអាស៊ានពិភពលោក ដែលយើងចង់អញ្ជើញមេដឹកនាំក្នុងតំបន់ និងពិភពលោក ដើម្បីចូលរួមក្នុងកិច្ចសន្ទនានេះ ដែលគ្រោងធ្វើឡើងនៅខែ៦ ឆ្នាំក្រោយ។ នេះជាការផ្តួចផ្តើមរបស់អគ្គលេខាធិការអាស៊ាន។
លោករដ្ឋលេខាធិការក្រសួងការបរទេស កៅគឹមហួន បានបន្ថែមថា នៅពេលចប់កិច្ចប្រជុំចង្អៀត របស់ថ្នាក់ដឹកនាំអាស៊ាន នៅវេលាម៉ោង១២ ថ្ងៃត្រង់នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែតមួយ ជុំវិញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០ ចាប់ពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី៤មេសា ឆ្នាំ២០១២នេះផងដែ៕
លោករដ្ឋលេខាធិការក្រសួងការបរទេស កៅគឹមហួន បានបន្ថែមថា នៅពេលចប់កិច្ចប្រជុំចង្អៀត របស់ថ្នាក់ដឹកនាំអាស៊ាន នៅវេលាម៉ោង១២ ថ្ងៃត្រង់នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែតមួយ ជុំវិញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០ ចាប់ពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី៤មេសា ឆ្នាំ២០១២នេះផងដែ៕
0 comments