ថ្ងៃទី 23 មីនា 2012
ដោយ: CEN
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបបាននិយាយថា មេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ គ្រោងនឹងធ្វើការចុះហត្ថលេខា ឬ ក៏អនុម័តលើឯកសារមួយចំនួន នៅពេលដែលពួកគេជួបប្រជុំនៅក្នុងទីក្រុងភ្នំពេញ នាដើមខែក្រោយ។
លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឲ្យដឹងថា មេដឹកនាំទាំងអស់នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការស្តីអំពី ការគ្មានថ្នាំញៀនក្នុងតំបន់អាស៊ានក្នុងឆ្នាំ២០១៥។
លោកស្រីនិយាយថា ថ្នាក់ដឹកនាំអាស៊ានក៏នឹងអនុម័តសេចក្តីថ្លែងការស្តីអំពី “ អាស៊ាន : សហគមន៍មួយ វាសនាតែមួយ ” និងឯកសារស្តីពីជំហរ (position paper) អាស៊ានសំរាប់កិច្ចប្រជុំកំពូល G-20 ក្នុងប្រទេសមិចស៊ិចកូ ដែលនឹងធ្វើការចូលរួមប្រជុំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រីរដ្ឋលេខាធិការបានបន្ថែមទៀតថា នៅក្នុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ថ្ងៃទី៤ ខែមេសា ក៏នឹងមានការចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ និងសេចក្តីថ្លែងការណ៍របស់ប្រធានស្តីពីខួបលើទី៤៥ នៃការបង្កើតសមាគមអាស៊ាន : ផ្លូវឆ្ពោះទៅមុខ។
ក្រៅពីនេះរបាយការណ៍មួយចំនួនទៀតក៏នឹងត្រូវរាយការណ៍ជូនដល់កិច្ចប្រជុំកំពូលអាស៊ានផងដែរ៕
ដោយ: CEN

លោកស្រី សឿង រដ្ឋ ចា វី រដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ

0 comments