យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃ សុក្រនេះឲ្យដឹងថា ប្រធានាធិបតីប្រទេសភូមាឬមីយ៉ាន់ម៉ាលោក យូ ថេន សេន (U thein Sein) នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសកម្ពុជា នាថ្ងៃទី២១-២២ មិនា ខាងមុខនេះ ។
ក្នុងដំណើទស្សនកិច្ចនោះលោក ថេនសេន ក៏មានគម្រោងចូលគាល់មហាក្សត្រកម្ពុជា នរោត្តម សីហមុនី និង ហ៊ុន សែន មេដឹកនាំរដ្ឋាភិបាលផងដែរ ។
ប្រទេសភូមា ដែលធ្លាប់គ្រប់គ្រងដោយរបបយោធាអស់រយៈពេលជាច្រើនទសវត្សរ៏ ពេលនេះកំពុងតែធ្វើកំណែទម្រង់នយោបាយប្រកបដោយភាពភ្ញាក់ផ្អើល មកកាន់ការគ្រប់គ្រងតាមបែបស៊ីវិល ដែលក្នុងនោះកាលពីឆ្នាំទៅ បានធ្វើការដោះលែងអ្នកទោសនយោបាយរាប់ពាន់នាក់ និង អនុញ្ញាតិឲ្យលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំគណបក្សប្រឆាំងល្បីឈ្មោះ ចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ ៕