សុក្រ 23 មិនា 2012
មាស មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី
គណបក្ស​សមរង្ស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប​ឆ្នាំ​ទី​១៥​ ​នៃ​ការ​វាយ​ប្រហារ​ដោយ​​គ្រាប់បែក ទៅ​លើហ្វូង​បាតុករ​​​ដែល​ដឹកនាំ​ដោយ​គណបក្ស​នេះ នា​ព្រឹក​ថ្ងៃ​ទី​៣០​មិនា​ ឆ្នាំ​២០១២ ។
ទិដ្ឋភាព សោកនាដកម្ម កាលពីថ្ងៃទី ៣០ មិនា ឆ្នាំ ១៩៩៧
ទិដ្ឋភាព សោកនាដកម្ម កាលពីថ្ងៃទី ៣០ មិនា ឆ្នាំ ១៩៩៧
យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​គណបក្ស​​ដែល​ត្រូវ​បាន​ ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ពិធី​នោះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​​៨​ដល់​ម៉ោង​​១១​​ថ្ងៃ​ទី ៣០ មិនា នៅ​ពី​មុខ​ចាយតី តម្កល់​ធាតុ​ជន​រងគ្រោះ​ ខាង​លិចវិមាន​រដ្ឋសភា​ចាស់ ដោយ​មាន​ព្រះសង្ឃ​៥០​អង្គ និមន្ត​ចូលរួម រួម​ទាំង​ក្រុម​មន្ត្រី​គណបក្ស និង ក្រុម​គ្រួសារ​សាច់ញាតិ​​របស់​ជន​រងគ្រោះ ។
គួរ​បញ្ជាក់​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី ៣០ មិនា ឆ្នាំ ១៩៩៧ គ្រាប់​បែក​ចំនួន​៤​គ្រាប់ បាន​ផ្ទុះ​ទៅ​លើ​ហ្វូង​បាតុកម្ម ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម​រង្សី ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ តុលាការ ។ ព្រឹត្តការណ៏​នោះ បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​យ៉ាង​ហោច​ណាស់​១៩​នាក់ និង​​របួស​ជាង​១០០​នាក់​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ជន​ដែ​ដល់​​ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​និង អ្នក​ពាក់​ព័ន្ធ ពុំ​ទាន់​ត្រូវ​បាន​គេ​រក​​​ឃើញ​ ដើម្បី​នាំ​ខ្លួន​យក​មក​ផ្ដន្ទា​ទោស​ឡើយ បើ​ទោះ​បី​ជា​មាន​ការ​សង្ស័យ​​ថា​​ក្រុម​អង្គរក្ស​របស់​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ហេតុការណ៏​នោះ​ក្ដី ។
គណបក្ស​សម​រង្ស៊ី​បាន​និយាយ​ថា ការ​ប្រារព្ធ​ពិធី​​នេះ ​គឺ​ដើម្បី​ជាការ​រំឭក​ដល់​គុណ​បំណាច់​និង វិរៈភាព​​របស់​បាតុករ ​ដែល​បាន​​ពិលី​ជីវិត​ទាំង​នោះ ក៏ ដូច​ជា​ការ​ដង្ហោយ​ហៅ​ឲ្យ​មាន​ការ​​រកយុត្តិធម៌​​​​ដល់​ពួក​​គេ ៕

បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ

0 comments

Post a Comment

Featured Posts

Video Post