ថ្ងៃទី​ 03 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 02:22 PM រស់


រា​ជ​ធា​នី​ភ្នំ​ពេ​ញៈ​ ​អង្គ​ជំ​នុំ​ជ​ម្រះ​តុ​លាកា​រ​កំ​ពូ​ល​នៃ​សាលា​ក្តី​ខ្មែ​រ​ក្រ​ហម​បា​ន​ ប្រ​កា​ស​សា​ល​ដីកា​ស្ថា​ព​រ​បិ​ទ​ផ្លូ​វ​ត​វ៉ា​លើ​សំណុំ​រឿ​ង​០​០​១​ ​ប្រ​ឆាំ​ង​នឹ​ង​កាំ​ង ​ហ្កេ​ក​អ៊ាវ​ហៅ​ឌុ​ច ​អ​តីត​ប្រ​ធា​ន​គុក​ទួ​ល​ស្លែង​ ​ដា​ក់ព​ន្ធ​នាគា​រ​អ​ស់មួ​យ​ជី​វិត​ ​។
ការប្រកាសសាលដីកានេះ ធ្វើឡើងលោកចៅក្រមគង់ ស៊ីម ប្រធានអង្គជំនុំជម្រះតុលាការកំពូល ដែ​ល​អ​ង្គ​ជំ​នុំ​ជម្រះ​នេះ​មានចៅក្រម៧រូប ក្នុងនោះចៅក្រមអន្តរជាតិចំនួន៣រូប ។
ក្នុងសវនាការកាលពីព្រឹកថ្ងៃទី៣ កុម្ភៈ លោកចៅក្រមគ​ង់ ​ស្រ៊ី​ម​បា​នអា​ន​សា​ល​ដី​កា​ប្រ​កាស​ស​ម្រេ​ច​ដា​ក់​ទោ​សឌុ​ច​ ​ដា​​​ក់​​​ព​ន្ធ​នា​គារមួយជីវិត និងថាការដាក់ទោស៣៥ឆ្នាំ ដោយអង្គជំនុំជម្រះសាលាដំបូង ​មិ​ន​បា​ន​ឆ្លុះ​បញ្ចាំ​ង​ឲ្យ​​​បា​នសមស្របទៅនឹងស្ថានទម្ងន់ និងស្ថានភាពបុគលកាំង ហ្គេកអ៊ាវហៅឌុច នោះឡើយ ។ ​អ​ង្គជំ​នុំ​ជ​ម្រះ​សា​​លា​​ដំបូ​ង​ពិ​ត​ជា​មា​ន​កំ​ហុ​ស​ក្នុ​ងកា​រ​ប្រ​ កា​ស​ទោ​ស ដែលមានលក្ខណៈមិនគ្រប់គ្រាន់យ៉ាងច្បាស់ក្រឡែត ។ ​​
​​​​​កាំ​ង​ ​ហ្កេ​កអ៊ាវ ហៅឌុច អាយុ៧០ឆ្នាំ ជាអ្នកទទួលខុសត្រូវគុកទួលស្លែងហៅមន្ទីរស២១ ក្នុងរបបខ្មែរក្រហម ​ដែ​ល​បា​នធ្វើទារុណកម្ម និងសម្លាប់មនុស្សរហូតជិត២ម៉ឺននាក់ ចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ​១៩​​៧៩ ។ ​
​បន្ទា​ប់ពីការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៣៥ឆ្នាំ របស់សាលាដំបូងក្នុងសំណុំរឿង០០១ នៃតុលាការនេះ ​គឺ​ត្រូ​វបា​នប្តឹងទាស់ដោយដើមបណ្តឹងរដ្ឋប្បវេណី សហព្រះរាជអាជ្ញា និងមេធាវីការពារឌុច ហើយកាលពីថ្ងៃទី២៨ ​ដ​ល់​ ថ្ងៃទី៣១ មីនា ២០១១ អង្គជំនុំជម្រះតុលាការ កំពូលបានបើកសវនាការលើបណ្តឹងសាទុក្ខ និ​ង​បា​ន​ប្រកា​ស​សា​ល​ដីកា​ស្ថា​ពរនាព្រឹកថ្ងៃទី៣ កុម្ភៈ ២០១២ នេះ ៕

0 comments

Post a Comment

Featured Posts

Video Post